លោកនាយករដ្ឋមន្រ្តី ប្រាយុធចាន់អូចា ថ្ងៃនេះបានទៅជួបជនជាតិថៃមួយក្រុមដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិក ក្នុងនោះមាននិស្សិតដែលផ្លាស់ប្តូរកម្មវិធីសិក្សាជាច្រើននាក់នៅឯកន្លែងកំណត់របស់រដ្ឋដែលមានទីតាំងក្នុងសណ្ឋាគារនៅទីក្រុងបាងកក។
លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណទៅកាន់អ្នកគ្រប់គ្រងសណ្ឋាគារដែលបានសហការជាមួយរដ្ឋាភិបាលក្នុងការផ្លាស់ប្តូរសណ្ឋាគារទៅជាកន្លែងដាក់អ្នកដែលមកពីបរទេសដើម្បីទុកឱ្យនៅដាច់ដោយឡែក។ លោកនាយករដ្ឋមន្ត្រីបានសួរទៅកាន់អ្នកគ្រប់គ្រងថា «តើត្រូវការជំនួយអ្វីបន្ថែមពីរដ្ឋាភិបាលឬទេ? ដោយសាររដ្ឋបានយកសណ្ឋាគារនេះជាកន្លែងដាក់អ្នកដែលត្រូវនៅដាច់ដោយឡែក តើខាងសណ្ឋាគារមានបញ្ហាអ្វីដែរឬទេ បន្ទាប់ពីបញ្ហាវីរុសកូវីដ១៩មានភាពប្រសើរឡើង?»
ជាការឆ្លើយតប សមាជិកម្នាក់នៅក្នុងក្រុមអ្នកគ្រប់គ្រងបានឆ្លើយថា ពួកគេអាចធ្វើឱ្យសណ្ឋាគារទាំងមូលស្អាតឡើងវិញហើយវានឹងចាប់ផ្តើមដំណើរការដូចធម្មតាបាន។ លោកនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ជាមួយនិស្សិតមួយចំនួននិងបានសន្យាថារដ្ឋាភិបាលនឹងថែរក្សាពួកគេឱ្យបានល្អ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD