Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាវាផ្ទុកយន្តហោះ​ទី៤របស់អាមេរិក​ មានទាហានឆ្លងកូវីដ-១៩

នាវិកម្នាក់នៅលើនាវាផ្ទុកយន្តហោះ USS Nimitz ឈរជើងនៅទីក្រុង Bremerton  ​រដ្ឋ Washington ​បានធ្វើតេស្តរកឃើញវិជ្ជមាន នៃវីរុសកូវីដ-១៩​។ រីឯការរក​ឃើញមានអ្នកផ្ទុកកូវីដ១៩ខាងលើនេះ ធ្វើឲ្យនាវាផ្ទុកយន្តហោះរបស់អាមេរិកចំនួន៤គ្រឿងហើយ មានអ្នកឆ្លងវីរុសដ៏កាចសាហាវមួយនេះ។​

នៅពេលនេះ នាវាផ្ទុកយន្តហោះ USS Nimitz ត្រូវបានកាត់ផ្តាច់ ដើម្បីបញ្ចៀសការឆ្លងរាលដាល​កាន់តែច្រើនដល់នាវិកផ្សេងទៀត។ នេះជានាវាផ្ទុកយន្តហោះទី​៤ហើយ ដែលមានអ្នកឆ្លងកូវីដ-១៩​។

កន្លង​មក នាវាផ្ទុកយន្តហោះ​ USS Theodore Roosevelt ឈរជើងនៅមហាសមុទ្រ​ប៉ាស៊ីហ្វិក មាននាវិករហូតដល់ទៅ​១៥០នាក់ បានឆ្លងកូវីដ-១៩។ នាវាខាងលើបានចូលចតនៅកោះ​ Guam ​ហើយ​នាវិករាប់ពាន់នាក់ ត្រូវបានកាត់ផ្តាច់ ដើម្បីបញ្ចៀសនូវការឆ្លង​។

នាវាផ្ទុកយន្តហោះពីរគ្រឿងទៀត រួមមាន នាវា USS Ronald Reagan និង នាវា USS Carl Vinson ក៏រកឃើញមាននាវិកឆ្លងកូវីដ-១៩​ ផងដែរ​។ ​ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អាមេរិកបាន​ចាត់វិធានការត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ-១៩ នៅលើនាវាផ្ទុកយន្តហោះ ​ព្រោះវាអាចប៉ះពាល់ដល់កម្លាំង​ទាហានជើងទឹកវាយឡើងគោក​ ដែលជាកម្លាំងទ័ពដ៏សំខាន់របស់អាមេរិក ។

រហូតមកទល់ពេលនេះ នៅទូទាំងអាមេរិក មានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង៤៣៤ពាន់នាក់ ស្លាប់ជាង​១៤៧០០នាក់ និងព្យាបាលជាសះស្បើយ​២៣៧០០នាក់​៕ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9114074