Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

២៤ម៉ោង មានអ្នកស្លាប់ដោយកូវីដ១៩នៅលើពិភពលោក ជាង៦ពាន់នាក់

បើគិតត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកឆ្លងថ្មី នៃកូវីដ១៩ ចំនួន៨៥៣៨៩នាក់ និងស្លាប់៦៣៦១នាក់ ហើយនេះជាចំនួនមួយគួរឲ្យភ័យខ្លាច និងក៏មិនទាន់មានសញ្ញាណាថមថយនោះដែរ។

ចាប់តាំងពីការផ្ទុះឡើង នៃវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា ហៅកាត់ កូវីដ១៩ (CORONAVIRUS DISEASE 2109 = COVID-19 ) នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន នាអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់នឹងវេលាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា)​ វីរុសដ៏កាចសាហាវនេះ បានរាតត្បាតលើប្រទេស និងដែនដីចំនួន២០៩ នៅជុំវិញពិភពលោក។ នៅលើពិភពលោក មានអ្នកឆ្លងវីរុស កូវីដ១៩ សរុប ១ ៥១៧ ០៩៥នាក់ ក្នុងនោះស្លាប់ ៨ ៨៤៤១នាក់ និងជាសះស្បើយចំនួន ៣២៩ ៩៥៥នាក់។

មហាអំណាចលេខ១របស់ពិភពលោក​ ទាំងសេដ្ឋកិច្ច និងយោធា បានក្លាយជាប្រទេសមានអ្នកឆ្លងច្រើនជាងគេបំផុត។ អាមេរិកមានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់ ៤៣៤ ០៦២នាក់ ក្នុងនោះស្លាប់ ១៤ ៧៧៤នាក់ និងជាសះស្បើយ ២២៥៨០នាក់។

ដោយឡែកអេស្ប៉ាញ បានក្លាយជាប្រទេសមានអ្នកឆ្លងច្រើនលំដាប់លេខ២ នៅទូទាំងពិភពលោក ដោយមានអ្នកផ្ទុក ចំនួន ១៤៨ ២២០នាក់ ក្នុងនោះស្លាប់១៤ ៧៩២ និងជាសះស្បើយ៤៨០២១។ រីឯអ៊ីតាលី ជា​ប្រទេស​មានអ្នកឆ្លងលំដាប់លេខ៣ នៅលើពិភពលោក ដោយមានអ្នកឆ្លងចំនួន១៣៩ ៤២២នាក់ ក្នុងនោះស្លាប់ ចំនួន១៧ ៦៦៩នាក់ និងជាសះស្បើយចំនួន២៦៤៦១នាក់។

ទោះជាយ៉ាងណា អ៊ីតាលីក៏នៅតែជាប្រទេសមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងគេបំផុត នៅលើពិភពលោក។ ដោយឡែកទីក្រុងវូហាន ជាទីផ្ទុះឡើង នៃវីរុសដ៏កាចសាហាវនេះ ហើយត្រូវបិទទីក្រុងទាំង មូលនោះ តែរហូតមកដល់ពេលនេះ ត្រូវបានគ្រប់គ្រងទាំងស្រុង និងលុបចោលនូវច្បាប់បម្រាមគោចរនោះវិញហើយ។ ពលរដ្ឋនៅទីនោះ អាចធ្វើដំណើរទៅប្រកបអាជីវកម្មឡើងវិញជាធម្មតា៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9113974