Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃនេះរកឃើញអ្នកឆ្លងថ្មីម្នាក់ និងអ្នកលាប់ជំងឺកូវីដ១៩ ឡើងវិញម្នាក់

ភ្នំពេញ៖ រកឃើញករណីឆ្លងថ្មីម្នាក់ និងលាប់ជំងឺកូវីដ១៩ ឡើងវិញម្នាក់ ខណៈអ្នកជាសះស្បើយថ្មីមាន ៦នាក់។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។

អ្នកជាសះស្បើយទាំង ៦នាក់នោះរួមមាន៖ ស្ត្រីជនជាតិអង់គ្លេស អាយុ ៧៩ឆ្នាំ នៅកំពង់ចាម ដែលសម្រាកព្យាបាលនៅរាជធានីភ្នំពេញ។ បុរសជនជាតិបារាំងទាំង ២នាក់ នៅខេត្តព្រះសីហនុ និង ៣នាក់ទៀតជាជនជាតិបារាំង សម្រាកព្យាបាលនៅសណ្ឋាគារមួយនៅខេត្តព្រះសីហនុ និងអនុញ្ញាតឱ្យត្រឡប់ទៅប្រទេសបារាំងវិញ។

ចំណែកឯករណីឆ្លងថ្មី ជាស្ត្រីជនជាតិចិន អាយុ ៣០ឆ្នាំ ជាភ្ញៀវទេសចរ និងចង់បើកហាងរកស៊ីនៅកម្ពុជា ដែលត្រូវជាសង្សារបស់បុរសជនជាតិចិន ដែលបានរកឃើញមានផ្ទុកវីរុសកូវីដ១៩ ពេលត្រឡប់ទៅប្រទេសចិនវិញ។ ខណៈករណីលាប់ឡើងវិញនៃជំងឺកូវីដ១៩ គឺជាបុរសជនជាតិខ្មែរ អាយុ ៤០ឆ្នាំ នៅរាជធានីភ្នំពេញ ក្រោយពីគាត់ជាសះស្បើយរយៈពេល ១៥ថ្ងៃកន្លងមក។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១១៨ករណីហើយ ក្នុងនោះអ្នកជាសះស្បើយសរុបមានចំនួន ៦៨នាក់ហើយ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9113827