Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិកបញ្ជូនទាហាន ១ម៉ឺននាក់ ចូលរួមក្នុងសង្គ្រាមប្រឆាំង កូវីដ-១៩

អាមរិកនឹងបញ្ជូនកម្លាំងទាហាន​១ម៉ឺននាក់បន្ថែមទៀតទៅចូលរួមជាមួយក្រុមគ្រូពេទ្យ​ នៅក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ-១៩ នៅទូទាំងប្រទេស ខណៈពលរដ្ឋឆ្លងកូវីដ-១៩កាន់តែច្រើនឡើង។

លោកឧត្តមសេនីយ៍ Joseph Lengyel មេបញ្ជាការកងទ័ពជាតិអាមេរិក កាលពីថ្ងៃទី៨ ខែមេសា បានប្រកាសថា​ កម្លាំងទាហានប្រមាណ១ពាន់នាក់ ត្រូវបានដាក់ពង្រាយជារៀងរាល់ថ្ងៃ​ ដើម្បីជួយទប់​ស្កាត់ការឆ្លង​រាលដាល នៃកូវីដ-១៩។​ រីឯការដាក់ពង្រាយទាហានអូសបន្លាយ រយៈពេល​២សប្តាហ៍ ដោយមានទាហានសរុបជាង ១ម៉ឺននាក់ ។

បើគិតមកដល់ពេលនេះ អាមេរិកបានដាក់ពង្រាយកម្លាំងទាហានកើនដល់ទៅ​ ២៨ ៤០០នាក់ ជួយដល់បណ្តារដ្ឋ នៅទូទាំងប្រទេស ក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ-១៩។ នៅពេលចាំបាច់បំផុត អាមេរិកនឹងដាក់ពង្រាយ​ទាហាន​​​សរុបដល់ទៅ​៤៤ពាន់នាក់​។

បើមកទល់ពេលនេះ មាន​៥៤រដ្ឋ និងដែនដីរបស់អាមេរិក ប្រកាសអាសន្ន ដើម្បីបញ្ជូនកម្លាំងទាហានជាតិ ​មកចូលរួម ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ នៅពេលនេះ អាមេរិកមានអ្នកឆ្លង ជាង៤៣៤ពាន់នាក់ ស្លាប់ជាង​១៤៧០០នាក់ និងជាសះស្បើយ ជាង២៣៧០០នាក់។ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9113780