![](https://kh.tnaot.com/wp-content/uploads/2020/08/016f5ee4d89b11eaba5b5185d252a44c.jpg)
នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការចុះសិក្សាបន្ថែមអំពីការរៀបចំរំដោះទឹកដែលដក់នៅលើផ្លូវទាំងរដូវប្រាំង និងរដូវវស្សាលើកំណាត់ផ្លូវមូលដ្ឋានមួយកន្លែង ដែលនៅជិតសាលាសង្កាត់លេខ៤ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការចុះរៀបចំទៅលើបញ្ហារំដោះទឹកនេះ ដោយសារមានការសំណូមពរយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។
បើតាមមន្ត្រីរដ្ឋបាលបានឱ្យដឹងថា កន្លែងដែលទឹកដក់ខួបប្រាំងខួបវស្សានេះ គឺជាកំណាត់ផ្លូវក្នុងទីទំនាប គ្មានកន្លែងសម្រាប់ឱ្យទឹកហូរចេញ និងថាករណីនេះអាជ្ញាធរនឹងពិនិត្យលទ្ធភាពថវិកា ដើម្បីរៀបចំជាប្រពន្ធ័លូតាមផ្លូវនេះ នៅពេលបន្ទាប់៕ ដោយ ៖ សុង យូ