Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អភិបាលរងខេត្តព្រះសីហនុ៖ ពលករខ្មែរដែលត្រឡប់មកពីបរទេសមិនមានបញ្ហាសុខភាពគួរឱ្យកត់សម្គាល់នោះទេ

កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលទើបវិលត្រឡប់មកពីបរទេសវិញនៅទូទាំងខេត្តព្រះសីហនុមានចំនួន ១១៧នាក់ ដែលបច្ចុប្បន្នត្រូវបានដាក់ឱ្យស្ថិតនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ ក្នុងផ្ទះតាមបណ្តាឃុំនានាក្នុងខេត្ត មិនមានបញ្ហាសុខភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ បើកគិតមកត្រឹមថ្ងៃដដែលនេះ។

នៅក្នុងនោះផងដែរលោក ម៉ោង ស៊ីណេត អភិបាលរងខេត្ត ក៏បានអញ្ជើញចុះពិនិត្យមួយផ្នែកអំពីសុខភាព និងសួរសុខទុក្ខប្រជាពលរដ្ឋទាំងនោះ ហើយក៏បានអំពាវនាវឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ ១៩។

អភិបាលរងខេត្ត ក៏បាននាំយកអំណោយរបស់រដ្ឋាភិបាលខេត្ត ដែលជាការឧបត្តម្ភពីសប្បុរសជន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នោះដោយម្នាក់ៗទទួលបាន អង្ករ ០១បាវ ត្រីខ ០១យួរ ទឹកសុទ្ធ ០១កេស ម៉ាស ០១ប្រអប់ និងថវិកា ៥០.០០០រៀល៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9113473