Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទះឃើញសាកសពបុរសដែលស្លាប់ដោយសារធ្លាក់ពីលើទូក

នៅវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះប្រទះឃើញសាកសពបុរសម្នាក់ដែលម្ចាស់ទូកនេសាទអះអាងថា ធ្លាក់ពីលើទូក ហើយបាត់ខ្លួនក្នុងសមុទ្រកាលពីថ្ងៃទី០៦ ខែមេសា នៅចំណុចម្តុំកោះថាស។

សាកសពជនរងគ្រោះមានឈ្មោះ សូ រ៉ូ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានប្រពន្ធឈ្មោះ កែវ ឈួន អាយុ ៤៥ឆ្នាំ មានទីលំនៅជាមួយគ្នា។ ចំណែកម្ចាស់ទូកមានឈ្មោះ ប៉េង អាន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានដឹកយកមកដល់លើដីគោក ហើយនគរបាលជំនាញបានធ្វើកោសល្យវិច័យដោយបញ្ជាក់ថា សាកសពពិតជាស្លាប់ដោយសារលង់ទឹកក្រោយធ្លាក់ពីលើទូកពិតប្រាកដមែន៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9113139