Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ុស្តិ៍ទូរទស្សន៍អប់រំមួយ សម្រាប់សិស្សានុសិស្សរៀនតាមផ្ទះ នឹងលេចមុខឡើងឆាប់ៗនេះ

ភ្នំពេញ៖ បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងមួយរយៈចុងក្រោយនេះ គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន នៅទូទាំងប្រទេស ត្រូវបានផ្អាកការសិក្សាជាបណ្ដោះអាសន្ន។ កត្តានេះហើយបានធ្វើឱ្យក្រសួងអប់រំ និងក្រសួងព័ត៌មាន សហការគ្នាបង្កើតប៉ុស្តិ៍ទូរទស្សន៍អប់រំមួយ ដើម្បីសម្រួលដល់សិស្សានុសិស្ស ឱ្យបានរៀនគ្រប់ៗគ្នា។

នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន បានព្រមព្រៀងគ្នារៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងគោលដៅលើកកម្ពស់ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា និងក្នុងស្មារតីធានាសេវាអប់រំ ប្រកបដោយសមធម៌ ជាពិសេសសិស្សានុសិស្សនៅជនបទ ក៏អាចទទួលបានការអប់រំ ប្រកបដោយគុណភាព ដូចសិស្សានុសិស្សនៅទីក្រុងដែរ។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ក្រសួងអប់រំ សហការជាមួយក្រសួងព័ត៌មាន ដើម្បីរៀបចំជាប៉ុស្តិ៍ទូរទស្សន៍អប់រំមួយ ផ្សព្វផ្សាយនូវការបង្រៀនអនឡាញ នៅលើទូរទស្សន៍ ដូច្នេះសិស្សមានលទ្ធភាព រៀនបានទូទាំងប្រទេស។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានអំពាវនាវ ដល់អ្នកអាណាព្យាបាលសិស្សទាំងអស់ ត្រូវរៀបចំឲ្យកូនៗ មានកន្លែងរៀនសូត្រឲ្យបានត្រឹមត្រូវ ដើម្បីបង្កលក្ខណៈអំណោយផលសម្រាប់ការសិក្សាតាមអនឡាញ។ ហើយនាពេលខាងមុខ ក្រសួងនឹងរៀបចំឲ្យមានប្រព័ន្ធសួរ-ឆ្លើយបន្ថែមទៀត ដើម្បីឲ្យកាន់តែមាន ភាពងាយស្រួល ទៅដល់សិស្សដែលមានចម្ងល់ នៅពេលរៀនតាមអនឡាញ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9112006