Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្លាប់ដោយកូវីដ១៩នៅតំបន់អាស៊ាន កើនឡើងជាង៥០០នាក់

បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន ទាំង១០ មានអ្នកឆ្លងថ្មីចំនួន២១៩ករណី និងអ្នកស្លាប់ថ្មីចំនួន១០ករណី ធ្វើឲ្យតំបន់នេះមានអ្នកឆ្លងសរុប កើនឡើងដល់ ១៤៩៦០នាក់ និងងស្លាប់ចំនួន៥០៦នាក់។

ម៉ាឡេស៊ី ជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន ដោយមានអ្នកឆ្លង ចំនួន៣៩៦៣នាក់ ក្នុងនោះស្លាប់៦៣នាក់ និងជាសះស្បើយ ចំនួន១៣២១នាក់។ ប៉ុន្ដែនៅថ្ងៃទី៨ ខែមេសា នេះ នៅក្នុងប្រទេសម៉ាឡេស៊ី មិនឃើញមានករណីឆ្លងថ្មីឡើយ។

ហ្វីលីពីន មានអ្នកឆ្លងថ្មីចំនួន១០៦ករណី ធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើង ៣៧៦៤នាក់ ក្នុងនោះមានអ្នកស្លាប់កើនឡើង១៨២នាក់ និងអ្នកជាសះស្បើយ៩៦នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លង ២៧៣៨នាក់ ក្នុងនោះស្លាប់២២១នាក់ និងជាសះស្បើយ ២០៤នាក់។ នៅក្នុងតំបន់អាស៊ាននេះ គឺឥណ្ឌូនេស៊ីជាប្រទេសមានអ្នកស្លាប់ដោយកូវីដ១៩ ច្រើនជាងគេ។

ថៃជាប្រទេសមានអ្នកឆ្លងច្រើនលំដាប់លេខ៤ នៅក្នុងតំបន់អាស៊ាន ដោយមានអ្នកឆ្លង២៣៦៩នាក់ ក្នុងនោះស្លាប់៣០នាក់ និងជាសះស្បើយ ចំនួន៨៨៨នាក់។ សិង្ហបុរី មានអ្នកឆ្លង១៤៨១នាក់ ក្នុងនោះស្លាប់៦នាក់ និងជាសះស្បើយ៣៧៧នាក់។ វៀតណាម មានអ្នកឆ្លង២៥១នាក់ ក្នុងនោះជាសះស្បើយ១២៦នាក់។ ប្រ៊ុយណេ មានអ្នកឆ្លងចំនួន១៣៥នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ ចំនួន៨៥នាក់។

កម្ពុជា មានអ្នកឆ្លងកូវីដ១៩ ចំនួន១១៧នាក់ ក្នុងនោះជាសះស្បើយចំនួន៦៣នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លង ចំនួន២២នាក់ ក្នុងនោះស្លាប់៣នាក់។ ឡាវ​ មានអ្នកឆ្លងចំនួន១៤នាក់។

បើគិតត្រឹមវេលាម៉ោង៥ល្ងាច ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) ប្រទេស​ទាំង១០ នៅតំបន់អាស៊ាននេះ មានអ្នកឆ្លងថ្មីចំនួន២១៩នាក់ និងស្លាប់ថ្មីចំនួន១០ករណី ធ្វើឲ្យតំបន់នេះ មានអ្នកឆ្លងកូវីដ១៩ សរុប ១៤ ៩៦០នាក់ ក្នុងនោះស្លាប់៥០៦នាក់ និងជាសះស្បើយ៣១៦០នាក់។ ដោយឡែកនៅលើពិភពលោកទាំងមូល មានអ្នកឆ្លងសរុប ១ ៤៣៥ ០៩១នាក់ ក្នុងនោះស្លាប់ ៨២ ១៩១នាក់ និងជាសះស្បើយ ៣០២ ៩៨៩នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9111931