Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនសាកល្បង «កប៉ាល់ហោះ» មានសមត្ថភាពខ្ពស់ អាចត្រួតពិនិត្យសមុទ្រចិនខាងត្បូង

យន្តហោះចុះចតលើទឹក ឬហៅថា«កប៉ាល់ហោះ» AG600  បានបង្ហាញវត្តមាន នៅដែនសមុទ្រ នៃខេត្ត​ហ៊ូប៉ី ដើម្បីហោះហើរសាកល្បង ជាលើកដំបូងនៅលើដែនសមុទ្រ ។

បណ្តាញទូរទស្សន៍ជាតិចិន​ CCTV ​បានផ្សាយ កាលពីថ្ងៃទី៧ ខែមេសាថា កប៉ាល់ហោះធុនធំ AG600 ស្ថិតក្នុងដំណាក់កាល​សាកល្បង ដើម្បីត្រួតពិនិត្យបច្ចេកវិទ្យា។ ការសាកល្បងនេះបានធ្វើឡើង ក្រោយ​ពេលសមាជិក បុគ្គលិកផលិតយន្តហោះ មកពីក្រុមហ៊ុនឧស្សាហកម្ម​អាកាសចរណ៍ចិន​ AVIC ​វិលត្រឡប់ទៅធ្វើការជាធម្មតាវិញ​ បន្ទាប់ពីលុបច្បាប់បម្រាមគោចរ​ ដោយសារតែកូវីដ-១៩ ។

លោក Lu Yang ​អនុប្រធាន AVIC ​បាននិយាយទៅកាន់ទូរទស្សន៍​ CCTV  ថា​ «យន្តហោះខាងលើ ស្ថិតក្នុងដំណាក់កាលហោះហើរសាកល្បង​ នៅលើដែនសមុទ្រ​»។ លោកបន្តទៀតថា ការហោះ​ហើរនៅលើដែនសមុទ្រ គឺពិតជាមានគ្រោះថ្នាក់ជាងការហោះហើរ នៅលើដីគោក ឬក៏ហោះហើរនៅលើ​បឹង និងទន្លេ ដោយសារវាមានរលកតូចធំ អាចងាយប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេល។

កាលពីខែធ្នូ ឆ្នាំ​២០១៧ យន្តហោះចុះចតនៅលើទឹក ហើយបានហោះហើរសាកល្បង នៅលើដីគោករួចមកហើយ ដោយទទួលបានជោគជ័យយ៉ាងខ្លាំង។  លុះមកដល់ឆ្នាំ​២០១៨ ចិនក៏បានសាកល្បងហោះហើរនៅលើបឹង ក៏ទទួលបានជោគជ័យបន្ដទៀត។

សារព័ត៌មានចិន ស៊ីនហួ បានផ្សាយថា ការហោះហើរសាកល្បងនៅលើដែនសមុទ្រ​ គឺជាចំណុចដ៏សំខាន់បំផុត ដោយសារយន្តហោះនេះ គឺត្រូវបំពេញបេសកកម្ម នៅលើដែនសមុទ្រ ។ ប្រសិនបើ​ការសាកល្បងទទួលបានជោគជ័យទាំងស្រុងនោះ «កប៉ាល់ហោះ»AG600 នឹងត្រូវដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ​២០២២។

«កប៉ាល់ហោះ» AG600 ​​មានឈ្មោះ​ Kulong មានប្រវែងដល់ទៅ​៣៧ម៉ែត្រ មានចំណុះ៥៣,៥តោន ។ កប៉ាល់ហោះ Kulong ត្រូវបានគេវាយតម្លៃថា វាមានសមត្ថភាពខ្ពស់ជាងកប៉ាល់ហោះ ShinMaywa US-2 របស់ជប៉ុន និង Beriev Be-200 របស់រុស្ស៊ីទៅទៀត៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9111817