ផ្សារភាគហ៊ុននៅអាស៊ីមានការចម្រុះគ្នា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីការកើនឡើងចំនួន២ដងផ្ទួនគ្នា ។ អ្នកវិនិយោគិនបានបន្ថយសុទិដ្ឋិនិយមរបស់ពួកគេអំពីកូរ៉ូណាវីរុស ឬCOVID-19 ខណៈកំណើនអត្រាមរណៈកើនឡើងនៅជុំវិញពិភពលោក ។
វីរុស COVID-19 នៅលើទឹកដីអាមេរិក ជាពិសេសនៅរដ្ឋញូវយ៉ក គឺមានការកើនឡើង នៅពេលដែលនៅទូទាំងប្រទេសនេះ អ្នកជំងឺដែលបានបាត់បង់ជីវិតកើនឡើងជាង ១ ៨០០នាក់ ។
នៅចិនដីគោក វីរុស COVID-19 ករណីថ្មី មានការកើនឡើងទ្វេដងក្នុងរយៈពេល២៤ម៉ោង ដោយសារថា មានការចម្លងពីអ្នកដំណើរពីខាងក្រៅចូលមកខាងក្នុង ។
បន្ថែមពីលើភាពមិនប្រាកដប្រជានេះទៀត គឺការប្រែប្រួលខ្លាំងនៅលើទីផ្សារប្រេង ។ តម្លៃប្រេងបានកើនឡើងនៅអាស៊ី បន្ទាប់ពីការធ្លាក់ចុះកាលពីថ្ងៃទី៧ ខែមេសា ធ្វើឲ្យពាណិជ្ជករមានអារម្មណ៍ថាច្របូកច្របល់ ។
ប្រេងឆៅអនាគតអាមេរិកបានហក់ឡើង៦,៤ភាគរយដល់ ២៥,១៨ ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពីការធ្លាក់ចុះ ៨,៤ ភាគរយ កាលពីពេលមុន ។ ប្រេងឆៅប្រភេទ Brent បានបន្ថែមតម្លៃ ១,០២ដុល្លារ ដល់៣២,៨៩ ដុល្លារក្នុងមួយបារ៉ែល ។
សកម្មភាពមិនប្រក្រតីបានឆ្លុងបញ្ចាំងអំពីភាគហ៊ុន ដោយសន្ទស្សន៍ធំបំផុតរបស់ MSCI របស់ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក នៅខាងក្រៅប្រទេសជប៉ុន បានធ្លាក់ចុះដំបូងគេជិត១ភាគរយ មុនពេលដែលវាផ្លាស់ប្តូរត្រឡប់មករកការកើនឡើងបានបន្តិចវិញ ។
ភាគហ៊ុនជប៉ុន Nikkei បានកើនឡើង ២,៣ ភាគរយ នៅពេលដែលមានការប្រកាសចាត់ទុកប្រទេសស្ថិតនៅក្នុងគ្រាអាសន្ន ហើយនាំឲ្យមានការទិញត្រឡប់មកវិញភាគហ៊ុនដឹកជញ្ជូនដែលរងផលប៉ះពាល់ខ្លាំង និងភាគហ៊ុនស្តុកទុកដើម្បីការលក់រាយ ។ ភាគហ៊ុនសៀងហៃ ប្លូឈីប ធ្លាក់ចុះ០,៣ភាគរយ ។
ភាគហ៊ុនអនាគតក្រុមហ៊ុនអេឡិចត្រូនិក E-Mini S&P 500 បានកើនឡើងបន្តិច បន្ទាប់ពីការធ្លាក់ចុះ១ភាគរយ ខណៈដែលការជួញដូរក្នុងពេលអនាគតរបស់ EUROSTOXX 50 ធ្លាក់ចុះ០,៣ភាគរយ ។ ចំណែកការជួញដូរក្នុងពេលអនាគតរបស់ FTSEធ្លាក់ចុះ០,៥ភាគរយផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat