Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេច ហ៊ុន សែន៖ កូវីដ១៩ នៅតែជាជំងឺឆ្លង ដ៏កាចសាហាវបំផុត

ភ្នំពេញ៖ ទោះបីអត្រានៃការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាមានកម្រិតទាប ហើយការព្យាបាលបានជាច្រើនឡើងជារៀងរាល់ថ្ងៃ ក៏ពិតមែន ប៉ុន្តែជំងឺនេះគឺនៅតែជាជំងឺឆ្លងដ៏កាចសាហាវបំផុត។ នេះបើតាមស្មេរនៅលើទំព័រហ្វេសប៊ុក សម្តេច ហ៊ុន សែន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ។

សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា “ជាក់ស្តែង នៅជុំវិញប្រទេសយើងដូចជាប្រទេសថៃ និងវៀតណាម គឺកំពុងប្រឈមនឹងការឆ្លងរាលដាលយ៉ាងខ្លាំង។ ដូច្នេះកម្ពុជាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជាមួយវិធានការទប់ស្កាត់គ្រប់ជ្រុងជ្រោយ រួមទាំងការត្រៀមបម្រុងថវិកាសម្រាប់ទិញសម្ភារនិងបរិក្ខាពេទ្យ ព្រមទាំងស្បៀងអាហារស្តុកទុកសម្រាប់ជួយប្រជាពលរដ្ឋក្នុងស្ថានភាពដែលយើងមិនអាចមើលឃើញណាមួយ។ 

កាលពីពេលថ្មីៗនេះ តាមរយៈការរៃអង្គាសមូលនិធិពីសប្បុរសជន និងពីមន្រ្តីរាជការសម្រាប់មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺបានទទួលជាង១១លានដុល្លារអាមេរិករួចហើយ។​ នៅថ្ងៃទី ៧​ មេសា ម្សិលមិញនេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ប្រាប់ជាសាធារណៈ អំពីការសម្រេចកាត់បន្ថយថវិកាចំនួន៩១៨លានដុល្លារអាមេរិកថែមទៀត ពីស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីយកមកត្រៀមបម្រុងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃព្រឹកថ្ងៃទី៨ ខែមេសា​ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបទាំងអស់ ១១៧ នាក់ ក្នុងនោះអ្នកកំពុងសម្រាកព្យាបាលមាន ៥៤នាក់ ឯអ្នកជាសះស្បើយសរុបកើនដល់ ៦៣នាក់៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9111255