ភ្នំពេញ៖ លោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនទៅសាកសួពាក់ពន្ធ័និងការបង្ហោះព័ត៌មានបែបញុះញង់អំពីវិធានការការទប់ស្កាត់ជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជាក់ប្រាប់អ្នកព័ត៌មានថា លោក សុវណ្ណ រឹទ្ធី ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួន នៅវេលាម៉ោង១០យប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅខាងក្រោយប៉ុស្តិលេខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទបង្ហោះព័ត៌មានបែបញុះញង់។
សូមរម្លឹកថា កាលពីម្សិលមិញ លោក សុវណ្ណ រិទ្ធី បានបង្ហោះចែករំលែកវីដេអូមួយ ភ្ជាប់ជាមួយចំណងជើងថា សម្ដេច ហ៊ុន សែន៖ បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធផលជួយនោះទេ៕ ដោយ៖ សាម