Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥទ្ធិពលកូវីដ១៩ ធ្វើឲ្យការនាំចេញតាមនាវារបស់ថៃ ធ្លាក់៨ភាគរយ

ផលប៉ះពាល់ពីការរាតត្បាត នៃវីរុសកូវីដ១៩នេះ បានធ្វើឲ្យក្រុមហ៊ុននាវាដឹកទំនិញនាំចេញរបស់ប្រទេសថៃ ធ្លាក់ចុះរហូតដល់៨ភាគរយ នៅក្នុងឆ្នាំនេះ។

លោកស្រី Ghanyapad Tantipipatpong ប្រធានក្រុមប្រឹក្សានាវាដឹកជញ្ជូនជាតិថៃ (TNSC) បានថ្លែងថា TNSC បានព្យាករថា​ ផលប៉ះពាល់ពីការរាតត្បា នៃវីរុសកូវីដ១៩នេះ ធ្វើឲ្យការដឹកជញ្ជូនតាមនាវារបស់ថៃ ធ្លាក់ចុះប្រហែល៨ភាគរយ នៅក្នុងឆ្នាំនេះ។

ជាមួយគ្នានេះ លោកស្រី Ghanyapad បានបញ្ជាក់ថា TNSC នឹងស្នើថា រដ្ឋាភិបាលគួរតែបង្ហាញនូវវិធានការផ្ដល់ជំនួយផ្សេងៗទៀត សម្រាប់ក្រុមហ៊ុននាវាដឹកជញ្ជូន​ និងប្រតិបត្ដិករពាណិជ្ជកម្ម ដូចជា កម្ចីមានការប្រាក់ទាប ពង្រីករយៈពេលនៃសងតាមរយៈឥណទាន និងពន្យារពេល នៃការសងបំណុល​ជាដើម។

នៅក្នុងអំឡុងពេលប្រឈមនឹងវិបត្តិ Covid-19 នេះ លោកស្រី បានបន្ថែមថា TNSC បានមើលឃើញថា ការកើនឡើង នៃពាណិជ្ជកម្ម តាមរយៈប្រព័ន្ធអ៊ិនធើរណេត ការបញ្ចុះតម្លៃប្រាក់បាត (លុយថៃ) និងតម្លៃប្រេងទាប ក៏ជាកត្តាវិជ្ជមានផងដែរ៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9110939