ភ្នំពេញ៖ ការប្រកួតកីឡាទេសចរណ៍ និងកីឡាប្រពៃណី ត្រូវបានលុបចោលទាំងអស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បន្ទាប់ស្ថានភាពវិបត្តិជំងឺកូវីដ១៩ នៅតែបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ។
អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានបញ្ជាក់ថា បច្ចុប្បន្នការប្រកួតកីឡានានាត្រូវបានលើក ដូចជាការប្រកួតកីឡាជាតិ លើកទី៣ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៥ ខែឧសភា ដែលជាគោលដៅបាញ់ឆ្ពោះទៅទទួលរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នោះ ក៏ត្រូវបានពន្យារពេលដូចគ្នាដែរ។
លោកបន្ថែមទៀតថា ក្រៅពីនេះ ការរៀបចំព្រឹត្តិការណ៍កីឡានានាមុន ឬក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទិវាកីឡាទេសចរណ៍នានា ក៏ត្រូវបានលុបចោលទាំងអស់ផងដែរ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩៕ ដោយ៖ តារា