
តារាសម្តែងរាងខ្ពស់ស្រឡះអ្នកនាង នៅ សូនីតា ដែលកំពុងរស់នៅយ៉ាងមានសុភមង្គល ជាមួយកូនប្រុសជាទីស្រលាញ់ ក្រោមការយកចិត្តទុកដាក់ ប្រកបដោយភាពកក់ក្តៅពីស្វាមីរបស់នាង។
អ្នកនាង នៅ សូនីតា មិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាតនោះទេ ថែមទាំងមានចរិយាសម្បត្តិសាកសមជាកុលស្រ្តី នាងបានបំពេញតួនាទីជាភរិយាល្អ ដើម្បីផ្គាប់ចិត្តស្វាមីគ្មានឲ្យទាស់ ជាពិសេសនោះ គេសង្កេតឃើញនាងតែងតែមើលថែកូន ធ្វើម្ហូបអារហារ បង្អែម រៀបចំក្នុងផ្ទះយមានផាសុខភាព និងសណ្តាប់ធ្នាប់ល្អគួរឲ្យចង់រស់នៅ។
ទាំងអស់នេះហើយ ដែលធ្វើឲ្យស្វាមីអ្នកនាង នៅ សូនីតា កាន់តែស្រលាញ់ស្ទើរតែបាត់មុខមិនបាន ព្រោះដូចពាក្យចាស់តែងពោលថា ស្អាតតែមួយមុខមិនគ្រប់គ្រាន់នោះទេ ត្រូវពូកែផងដែរ៕ ដោយ៖ លក្ខិណា