ម្ចាស់មកុដកញ្ញាឯកអង់គ្លេស ឆ្នាំ ២០១៩ បានត្រឡប់ចូលទឹកដីចក្រភពអង់គ្លេសវិញ ក្នុងនាមជាវេជ្ជបណ្ឌិតដើម្បីសង្គ្រោះជីវិតអ្នកជំងឺកូវីដជាច្រើនដែលកំពុងត្រូវការការព្យាបាល។
Bhasha Mukherjee បានចាប់អាជីពជាគ្រូពេទ្យជំនាញ បន្ទាប់ពីចូលរួមប្រកួតជាបេក្ខភាពក្នុងកម្មវិធី Miss World កាលពីខែធ្នូ ឆ្នាំ ២០១៩។ នាងចូលរួមកម្មវិធីនេះក្នុងនាមជាបេក្ខនារីតំណាងអង់គ្លេស បន្ទាប់ពីឈ្នះជយលាភីជាកញ្ញាឯកប្រទេសនេះ។
ដោយមើលឃើញជំងឺកូវីដផ្ទុះឡើងមិនស្រាកស្រាន្តសោះ ទើបនាងត្រូវវិលត្រឡប់មកប្រទេសដើមវិញ ក្នុងនាមជាគ្រូពេទ្យ មកជួយសង្គ្រោះអ្នកជំងឺដែលមានជំងឺផ្លូវដង្ហើមថ្មីនេះ។
នាងបានប្រាប់ CNN ថាវាមានអារម្មណ៍ខុសដែលបានពាក់មកុដបវរកញ្ញាអង់គ្លេសរបស់នាង ធ្វើការងារមនុស្សធម៌ក៏ដោយ ក៏នាងនៅមិនស្ងប់ដែរ នៅពេលដែលមនុស្សនៅជុំវិញពិភពលោកបានស្លាប់ដោយសារជំងឺនេះ ហើយមិត្តរួមការងាររបស់នាងកំពុងធ្វើការយ៉ាងខ្លាំង។ ដូចនេះនាងត្រូវផ្ដោតទាំងស្រុង ឬប្រែខ្លួនមកជានាមគ្រូពេទ្យ ដោយសារនាងឃើញមនុស្សជុំវិញពិភពលោកត្រូវស្លាប់ជាបន្តបន្ទាប់ព្រោះជំងឺនេះ ពិសេសពេលឃើញមិត្តរួមការងារនាងខំប្រឹងជួយសង្គ្រោះជីវិតមនុស្សយ៉ាងសស្រាក់សស្រាំពេលនេះ៕
ប្រភព៖ CNN