ក្រុមហង្សក្រហម Liverpool នឹងលើកពានរង្វាន់ Premier League ទោះជាស្ថានភាពទៅជាយ៉ាងណាក៏ដោយ, នេះបើតាមប្រធាន UEFA លោក Aleksander Caferin បានបញ្ជាក់។
ក្រុមដែលដឹកនាំដោយលោក Jurgen Klopp បាននាំមុខរហូតដល់ទៅ ២៥ពិន្ទុ ពីក្រុមលេខ២ Manchester City ដែលមានលោក Pep Guardiola ដឹកនាំ កាលពីជាង១ខែមុន ហើយត្រូវការឈ្នះតែ២ប្រកួតទៀតប៉ុណ្ណោះ នឹងអាចលើកពានលីគជាលើកដំបូងក្នុងរយ:ពេល៣០ឆ្នាំចុងក្រោយ។
«ខ្ញុំមិនមើលឃើញថា Liverpool មិនអាចលើកពាននោះឡើយ» ប្រធាន UEFA និយាយប្រាប់កាសែត daily sport។
«បើ Premier League ចាប់ផ្ដើមបន្ដវិញ Liverpool សឹងតែមានឱកាស១០០% ក្នុងការលើកពានហើយ។ ប្រសិនបើក្នុងទម្រង់ណាមួយដែលលីគមិនអាចបើកវិញ យើងនឹងរកវិធីអ្វីមួយដើម្បីកំណត់យកជើងឯក»។
«ជាថ្មីម្ដងទៀត ខ្ញុំមិនមើលឃើញអ្វីមួយក្រៅពី Liverpool ក្លាយជាជើងឯកនោះឡើយ» លោក Aleksander Caferin បន្ថែម៕
ប្រភព៖ Sportbibble