Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីតគ្រូបង្វឹកម្នាក់ ថាចំៗឲ្យ Neymar ជាមនុស្សពូកែរំអួយ

លោក Vicente del Bosque បាននិយាយថា Neymar គឺជាមនុស្សចូលចិត្ដបន្លំធ្វើពុតជាឈឺ និងបានព្រមានទៅដល់ក្រុម Barcelona ដែលមានគោលបំណងចង់បានរូបគេមកវិញ។

Neymar បានចាកចេញពី Barca កាលពីឆ្នាំ២០១៧ និងបានចូលរួមជាមួយ Paris Saint Germain ក្នុងតម្លៃកំណត់ត្រា ២០០លានផោន ប៉ុន្ដែចាប់តាំងពីពេលនោះ រូបគេតែងតែជាប់ពាក់ព័ន្ធជានិច្ចជាមួយនឹងការអាចវិលមកកាន់ទឹកដី Nou Camp វិញក្នុងថៃ្ងណាមួយ។

យ៉ាងណាក្ដីអតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេស្ប៉ាញ​ លោក Vicente del Bosque បាននិយាយថា Neymar គឺជាកីឡាករដែលមានទេពកោសល្យ ប៉ុន្ដែអត្ដចរិករបស់គេ ជាពិសេសការធើ្វពុតរបស់គេគឺបង្ហាញពីឧទាហរណ៍មិនល្អដល់កីឡាករផ្សេងៗដ៏ទៃទៀត។

«គេជាមនុស្សពិបាក។ សម្រាប់ខ្ញុំមិនមែនជាឧទាហរណ៍ឡើយ។ សម្រាប់កំណត់ត្រាវិញ ចំពោះខ្ញុំ រូបគេជាកីឡាករអស្ចារ្យ» អតីតគ្រូបង្វឹក Real Madrid និយាយប្រាប់កាសែត Mundo Deportivo។

«បើអ្នកសួរខ្ញុំពីកីឡាករទាំង៥ ល្អជាងគេលើលោក ខ្ញុំអាចនិយាយបានថា Neymar គឺស្ថិតក្នុងបញ្ជីនោះ។ ប៉ុន្ដែនៅលើទីលាន គេតែងតែព្យាយាមធើ្វពុត និងបន្លំច្រើនណាស់»៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9110414