Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋលេខាធិការស្តីទី​​នាវាផ្ទុកយន្តហោះអាមេរិក Thomas Modly ​លាលែងពីតំណែង

រដ្ឋលេខាធិការស្តីទី​កងកម្លាំង​ជើង​ទឹក​អាមេរិក​បានលាលែងពីតំណែង​ ក្រោយពីកើតមាន​រឿងអាស្រូវ​​​ពាក់ព័ន្ធ​ដំណោះស្រាយ​របស់​គាត់​ក្នុងបញ្ហា​ជំងឺកូរ៉ូណាវីរុស ឬ COVID-19 ឆ្លងរាតត្បាត​នៅលើនាវា​ផ្ទុកយន្តហោះ ។ នេះបើតាមការផ្សាយរបស់ប្រភព​ BBC ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ។ 

ប្រភពបានបញ្ជាក់ថា លោក​ Thomas Modly បានដកតំណែង​មេបញ្ជាការ​នាវាផ្ទុកយន្តហោះ USS Theodore Roosevelf ក្រោយពី​មេបញ្ជាការ​រូបនោះ​បានស្វះស្វែង​រកជំនួយ​តាមលិខិតមួយច្បាប់ ហើយបានបែកធ្លាយ​ដល់បណ្តាញផ្សព្វផ្សាយ​ព័ត៌មាន ។ 

រដ្ឋលេខាធិការ​ស្តីទី​ Modly បានថ្លែងសុំទោស កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពី​ការលេចធ្លាយព័ត៌មានថា លោកបាន​ហៅសកម្មភាពរបស់​មេបញ្ជាការ Brett Crozier​នោះថា «ល្ងង់ខ្លៅ»​និង«ល្ងីល្ងើ»។ 

មេបញ្ជាការកងនាវាផ្ទុកយន្តហោះ លោក Brett Crozier បានផ្ញើលិខិតទៅក្រសួងការពារជាតិអាមេរិក អំពីកងទ័ពឆ្លងមេរោគកូរ៉ូណា ឬ COVID-19 ដោយសរសេរថា គេបានដាក់កងទ័ពដែលសង្ស័យស្ថិតក្នុងការតាមដានសុខភាព ប៉ុន្តែលោកថា ចាំបាច់ត្រូវការជំនួយជាបន្ទាន់ ។

ការលាលែងពីតំណែង​របស់លោក Thomas Modly នេះ បានកើតឡើង​មួយថ្ងៃ បន្ទាប់ពី​ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បាន​ដៅសញ្ញាថា គាត់ (Thomas Modly)​មានពាក់ព័ន្ធនៅក្នុង​ជម្លោះ​នេះផងដែរ ។ 

គួរបញ្ជាក់ថា មេបញ្ជាការប្រតិបត្តិការនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក គឺឧត្តមនាវាទោ Michael Gilday បានថ្លែងថា បុគ្គលិកយោធាចំនួន២ពាន់ ៧០០នាក់ ដែលមានអាការៈសុខភាពមិនស្រួលត្រូវបានយកចេញពីនាវានេះ ដើម្បីតាមដានសុខភាពរបស់ពួកគេ ។ កាលពីថ្ងៃទី១ មេសា កងទ័ព៩៣នាក់នៅលើនាវាផ្ទុកយន្តហោះនេះ បានធ្វើតេស្ដដោយរកឃើញថា ពួកគេផ្ទុក មេរោគកូរ៉ូណា ឬCOVID-19 ហើយ៨៦នាក់ទៀត ក៏មានរោគសញ្ញាប្រហាក់ប្រហែលនេះដែរ ប៉ុន្ដែ៥៩៣នាក់ផ្សេងទៀតពុំមានផ្ទុកមេរោគនេះទេ ។

កងទ័ពលើនាវានោះជិត១ពាន់នាក់ ត្រូវបានឲ្យចាកចេញពីនាវានោះហើយឲ្យនៅលើកោះ Guam គឺដើម្បីបញ្ចៀសការឆ្លងមេរោគកូរ៉ូណា ឬCOVID-19 ។

នាវាផ្ទុកយន្តហោះ USS Theodore Roosevelt មានបេសកកម្ម ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វីច ត្រូវបានបញ្ជូនអោយទៅ ឈរជើងនៅសមុទ្រជប៉ុន ដើម្បីប្រឈមនឹងការ គំរាមកំហែងពីសំណាក់ ប្រទេសកូរ៉េខាងជើង តាំងពីពាក់កណ្ដាលឆ្នាំ ២០១៧ ។ នាវានេះ បានមកកាន់សមុទ្រវៀតណាម ដើម្បីបង្ហាញពីការរឹតចំណងសាមគ្គីភាព នៃកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ខណៈអាមេរិក និងវៀតណាម រំលឹកខួប២៥ឆ្នាំនៃចំណងទាក់ទងការទូតឡើងវិញ ក្រោយពីពិភពលោក បញ្ចប់សង្រ្គាមត្រជាក់នៅដើមទសវត្ស១៩៩០។ 

រដ្ឋមន្ត្រីក្រសួងការពារជាតិ​អាមេរិក លោក Mark Esper បានថ្លែងថា លោក Modly បាន«លាលែង​ពីតំណែង​ដោយខ្លួនឯង» ។ លោករដ្ឋមន្ត្រីបានថ្លែងថា សុខភាព សុវត្ថិភាព​របស់​កងនាវិក​ទាំងអស់​គឺជាការងារអាទិភាព​របស់​ក្រសួង​ការពារជាតិ ។ 

អនុរដ្ឋលេខាធិការ​កងទ័ព ​James McPherson ត្រូវបានរំពឹងថា នឹងជំនួស​តំណែង​លោក Thomas Modly ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9110278