Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រវត្តិដ៏គួរឲរន្ធត់នៃដេីមកំណើតរបស់តុក្កតា Hello Kitty

រឿងរ៉ាវពិតរបស់ Hello Kitty ដែលជាតួរអង្គគំនូរជីវចររបស់ជប៉ុនដ៏ល្បីល្បាញមួយ ត្រូវបានគេនិយាយតៗគ្នាថា Hello Kitty គឺជារបស់ក្នុងផ្លូវអាក្រក់ហេីយវាត្រូវបានគេបង្កេីតឡេីងសំរាប់ទុកគោរពបូជាទៅដល់ព្រលឹងបិសាទ រឺដេីម្បីយកទៅធ្វេីពីធីនៅក្នុងផ្លូវងងឹតផ្សេង ។

យោងទៅតាមពាក្យអាចាមរ៉ាម Hello Kitty គឺត្រូវបានបង្កេីតឡេីងដំបូងដោយនារីជនជាតិចិនម្នាក់នៅក្នុងឆ្នាំ 1970 ។ កូនស្រីអាយុ 14 ឆ្នាំម្នាក់របស់នារីនោះគឺកំពុងតែសំរាកព្យាបាលជំងឺមហារីកជាច្រេីនខែមកហេីយ ។ គ្រូពេទ្យក៏បានប្រាប់ទៅកាន់នារីដែលជាម្តាយនោះថា ជំងឺរបស់កូនស្រីគាត់គឺកាន់តែធ្ងន់ធ្ងរទៅហេីយដល់ថ្នាក់គ្រូពេទ្យគ្មានលទ្ធភាពក្នុងការព្យាបាលនាងតទៅទៀត ។

នារីជាម្តាយនៅតែមិនទាន់បាក់ទឹកចិត្តនៅឡេីយ នាងបានខំប្រឹងទៅគ្រប់វិហារនៅក្នុងក្រុងទាំងប៉ុន្មានដេីម្បីបួងសួងសុំពរឲកូនស្រីគាត់បានឆាប់ជាសះស្បេីយ ។ ដោយសារតែមិនមានឃេីញបានផលអ្វីសោះ នាងក៏ឈប់ រួចនាងក៏បានមកពាក់ព័ន្ធនឹងអំពេីក្នុងងងឹតវិញម្តង ដោយការគោរពបូជានឹងព្រលឹងបិសាទ, មនុស្សបាននិយាយថាដេីម្បីជួយជីវិតកូនស្រីរបស់នាង នារីជាម្តាយនោះបានធ្វេីការភ្នាល់សុំព្រមព្រាងនឹងបិសាទទៀតផង ។

ដេីម្បីឲកូនស្រីរបស់នាងបានជាពីជំងឺ, បិសាទនោះបានបញ្ជារឲនារីនោះធ្វេីនូវរឿងមួយដេីម្បីជាផ្នូលដោះដូរមួយនឹងនាង ដោយឲនាងបង្កេីតជាតួរអង្គតុក្កតាមួយដែលអាចទាក់ទាញក្មេងពីជុំវិញពិភពលោកបាន ដោយក្នុងគោលបំណងដេីម្បីប្រេីប្រាស់នូវភាពល្បីល្បាញរបស់តួរអង្គតុក្កតានេះយកទៅទាក់ចិត្តមនុស្សឲចូលមកគោរពបូជាព្រលឹងបិសាទកាន់តែច្រេីន។

នៅពេលដែលកូនស្រីរបស់នាងបានជាពីជំងឺ, នាងក៏រក្សាសន្យានឹងបិសាទនោះដោយបង្កេីតជាតួរអង្គតុក្កតាដែលយេីងស្គាល់សព្វថ្ងៃគឺ Hello Kitty ។

Hello Kitty ត្រូវបាន Design ឡេីងដោយមិនមានមាត់នោះពីព្រោះតែកូនស្រីរបស់គាត់មានជំងឺមហារីកត្រង់មាត់។ ហេីយត្រចៀករបស់ Hello Kitty បាស់ត្រង់ទៅលេីនោះគឺជានិមិត្តរូបស្នែងរបស់បិសាទ ។ រីឯពាក្យ ” Kitty ” មានន័យជាភាសាផ្សេងថា បិសាទ ( Demon ) ដូច្នេះហេីយ Hello Kitty មានន័យថា ( Hello demon ) ។ ហេីយសំរាប់អ្នកដែលបានទិញរបស់ផ្សេងៗដែលមានរូប Hello Kitty នោះគឺដូចជាស្វាគមន៍ឲបិសាទចូលមកនៅក្នុងចិត្តរបស់ពួកគេ ។

សំរាប់អ្នកដែលគោរពបូជាបិសាទតែងតែប្រេីរូបរបស់ Hello Kitty​ ជានិមិន្តសញ្ញាជំនួសការប្រេីរូបរបស់បិសាទ (Satan) ពិត​, ហេីយមនុស្សទាំងនោះតែងតែហៅ Hello Kitty ថា កូនស្រីរបស់បិសាទ ( Daugther of demon ) ៕

បកប្រែដោយ៖poopenny

សង្គមពណ៌ខ្មៅ

from: https://tnaot.com/km/m/detail/article/9110231