Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចំណេះដឹងខ្លះៗនៃការគ្រប់គ្រងអាជីវកម្មចំណីអាហារក្នុងកំឡុងពេលកូវីដ១៩

ក្នុងកំពុងពេលនេះ មិនថាម្ចាស់អាជីវកម្ម បុគ្គលិក ឬកម្មករអ្វីនោះទេ សុទ្ធតែកំពុងរងគ្រោះនឹងស្ថានភាពដ៏អាក្រក់នៃជំងឺកូវីដ១៩។ ហេតុដូចនេះហើយ មនុស្សភាគច្រើន មិនហ៊ានទទួលទានអាហារខាងក្រៅទៀតនោះទេ ដែលជាហេតុធ្វើអោយហាងអាហារជាច្រើនត្រូវសម្រេចចិត្តថាបិតទ្វារបណ្តោះអាសន្ន ក៏ព្រោះតែមិនអាចរកប្រាក់ដើម្បីទប់ទល់នឹងចំណាយបាន។ 

 

(រូបតំណាង ប្រភពពី Google)

យើងក៏សង្កេតឃើញថា កិច្ចរក្សាសុវត្ថិភាពសុខភាពរបស់បុគ្គលិកក្រុមហ៊ុន សាលារៀន និងសហគ្រាសធំៗមួយចំនួន ត្រូវបានធ្វើឡើងយ៉ាងល្អ រួមទាំងវិធីសាស្ត្រដោះស្រាយសេដ្ឋកិច្ចផងដែរ។ សម្រាប់បុគ្គលិកតាមស្ថាប័ន និងក្រុមហ៊ុនមួយភាគធំនៅតែដំណើរការការងាររបស់ពួកគេ (ធ្វើការតាមអនឡាញ/ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល)។ ប៉ុន្តែស្ទើរតែ ៧០ភាគរយនៃអាជីវកម្មហាងអាហារតាមផ្ទះ និងតាមផ្លូវ ត្រូវបានបិតទ្វារបណ្តោះអាសន្នព្រោះតែមានការថយចុះនៃចំនួនភ្ញៀវរហូតដល់ទៅ ៦០ ទៅ ៨០ ភាគរយ (ស្ទើរតែអង្គុយបក់រុយទៅហើយ)។ ដូចនេះ ខ្ញុំនឹងមកចែករំលែកចំណេះដឹងខ្លះៗដល់ម្ចាស់អាជីវកម្មដែលកំពុងជួបស្ថានភាពអាក្រក់ដូចជាខ្ញុំ។ 

(រូបតំណាង ប្រភពពី Google)

ជាដំបូង ចាំបាច់ត្រូវកាត់បន្ថយការចំណាយ? កាត់បន្ថយដោយរបៀបម៉េច? តើត្រូវកាត់បន្ថយបុគ្គលិកដែលគ្មានកំហុសហ្ហេស? ឬក៏កាត់បន្ថយប្រាក់ឈ្នួល? 

បានហើយ ឥលូវនេះឈប់សន្និដ្ឋានផ្តេសផ្តាសទៀត សូមអនុញ្ញាតមកអានខ្ញុំរៀបរាប់សេចក្តីខាងក្រោមនេះ៖

១. ពលកម្ម និងប្រាក់ខែ៖ ដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ ហាងរបស់ខ្ញុំពុំសូវមានភ្ញៀវចេញចូលដូចសព្វមួយដងឡើយ។ បើក្រឡេកទៅមើលការកុម្ម៉ង់វិចខ្ចប់វិញ គឺមានប្រហែលតែ ១៥ភាគរយប៉ុណ្ណោះ។ ដូច្នេះហើយខ្ញុំមិនចាំបាច់ត្រូវការបុគ្គលិកអោយធ្វើការច្រើនម៉ោងទៀតឡើយ។ ក្នងស្ថានភាពនេះ ពិតជាលំបាកទាំងម្ចាស់អាជីវកម្ម និងបុគ្គលិក ប៉ុន្តែខ្ញុំជឿជាក់ថា រាល់ម្ចាស់អាជីវកម្មទាំងអស់សុទ្ធតែមានលុយត្រៀមសម្រាប់ហានិភ័យខ្លះដែរ ដូច្នេះគួរយកវាមកប្រើដើម្បីទប់ទល់នឹងស្ថានភាពដ៏អាក្រក់នេះ១ទៅ៣ខែ (បើសិនជាអ្នកមានលុយបំរុងគ្រប់គ្រាន់ តែបើអត់ទេ ទប់ត្រឹម ១ខែ ទៅ ២ខែសិនចុះ)។ អាចបន្ថយម៉ោងការងាររបស់បុគ្គលិក និងបន្ថយប្រាក់ខែទៅតាមម៉ោងធ្វើការរបស់ពួកគាត់។ 

២. ផ្តល់ផាសុខភាពដល់អតិថិជន៖ ត្រូវតែប្រុងប្រយ័ត្ន និងរក្សាអនាម័យអោយខ្ពស់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយ :

(រូបតំណាង ប្រភពពី Google)

– ត្រូវមានឧបករណ៍វាស់កំដៅ និងអាល់កុរបាញ់សម្លាប់មេរោគមុននឹងភ្ញៀវឈានជើងចូលហាង

– ក្រោយភ្ញៀវចេញចូល ត្រូវសម្អាតតុដោយអាល់កុរ ដើម្បីអោយគាត់មានអារម្មណ៍សុវត្ថិភាព

– អ្នករត់តុ ត្រូវតែពាក់ម៉ាសអោយបានត្រឹមត្រូវ និងពាក់ស្រោមដៃផងដែរ

– រាល់ការលើកម្ហូប ត្រូវតែរក្សាអនាម័យជានិច្ច

ដូច្នេះ អ្នកត្រូវប្រាកដថាបុគ្គលិកទាំងអស់ អាចប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវការរក្សាអនាម័យបាន។

៣. ចាប់ផ្តើមលើសេវាកម្មដឹកជញ្ជូន៖ រក្សាភ្ញៀវក្នុងហាងជារឿងសំខាន់ តែចាំបាច់ត្រូវតែបង្កើនទីផ្សារលើអនឡាញផងដែរ (សេវាកម្មដឹកជញ្ជូន)។ បច្ចុប្បន្ន មនុស្សមិនសូវជាហ៊ានចេញក្រៅញ៉ាំអាហារជុំគ្នាទៀតនោះទេ ប៉ុន្តែ៨០ភាគរយអ្នកដែលនៅផ្ទះ ឬកន្លែងធ្វើការ តែងធ្វើការកុម្ម៉ង់តាមកន្លែងផ្សេងៗ ជាហេតុធ្វើអោយក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនម្ហូបអាហារមានការមមារញឹកខ្លាំង ហើយវាក៏ជាឱកាសល្អ និងជម្រើសល្អបំផុតក្នុងការផ្តើមការកុម្ម៉ង់តាមអនឡាញផងដែរ។ 

ដូច្នេះហើយ សូមកុំបញ្ឃប់សកម្មភាពទាំងអស់ដោយមិនមានផលអ្វីមកវិញ តែត្រូវរកឱកាសធ្វើអោយគ្រោះក្លាយទៅជាលាភ៕

(ទាំងអស់នេះគ្រាន់តែជាការរួមចំណែកក្នុងការស្វែងរកដំណោះស្រាយរបស់អ្នកទាំងអស់គ្នា ក្នុងគ្រាអាសន្ននេះប៉ុណ្ណោះ បើមានកំហុសឆ្គងត្រង់ណាឬប៉ះពាល់ដល់បុគ្គល/ស្ថាប័ន សូមអភ័យទោស)

from: https://tnaot.com/km/m/detail/article/9110168