Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ង៉ោកមួយភាំងនាំទុក្ខដល់អ្នកដទៃ ហើយខ្លួនឯងរត់គេចបាត់ស្រមោល

នៅវេលាម៉ោង ០៦និង០០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្ត ០២គ្រឿង បុកគ្នាក្រឡាប់ធ្លាក់ផ្លូវ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១០២-១០៣ ស្ថិតក្នុងភូមិដំរីស្លាប់ ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តដឹកអ្នកដំណើរ ៤៥កៅអី មួយគ្រឿងរបស់ក្រុមហ៊ុនបូព៌ា ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-9900 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុសង្ស័យអ្នកបើកបរងោកមួយភាំងស្រាប់តែរេចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-6271 ដឹកកម្មករទៅរោងចក្រស្គន់ ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឱ្យរថយន្តជ្រុលទៅជាយផ្លូវខាងស្តាំដៃបុកពំនូកដីក្រឡាប់តែម្តង។

អ្នកបើកបររថយន្តដឹកកម្មកររោងចក្រមានឈ្មោះ កន ចម្រើន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិថ្នល់ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានរងរបួសធ្ងន់។ ចំណែកអ្នកបើកបររថយន្តដឹកអ្នកដំណើរបានរត់គេចខ្លួនបាត់ស្រមោល។

គួរបញ្ជាក់បន្ថែមថានៅក្នុងហេតុការណ៍នេះបណ្តាលឱ្យមានមនុស្សចំនួន ០៤នាក់ រងរបួសធ្ងន់ និង ១៨នាក់ រងរបួសស្រាល៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9109886