![](https://kh.tnaot.com/wp-content/uploads/2020/08/e867495cd89a11eaba5b5185d252a44c.jpg)
នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នេះអាជ្ញាធរក្រុងព្រះសីហនុ បានចុះធ្វើសកម្មភាពសម្អាតអនាម័យ និងបរិស្ថាននៅជុំវិញក្រុង ដើម្បីជាការចូលរួមប្រយុទ្ធប្រឆាំងទប់ទល់ជាមួយជំងឺកូវីដ ១៩ ដែលកំពុងរាតត្បាតនៅទូទាំងសកលលោក។
ជាមួយគ្នានោះផងដែរអាជ្ញធរក្រុងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ការបោះចោលសំរាមអាណាធិបតេយ្យនៅតាមទីសាធារណៈ ស្របពេលដែលសកម្មភាពបោះចោលសំរាមអាណាធិបតេយ្យនៅតាមផ្លូវ និងទីសាធារណៈនានា នៅតែកើតមានក្នុងក្រុងព្រះសីហនុ៕ ដោយ ៖ សុង យូ