Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចោរឆក់ស្ត្រីម្នាក់សន្លប់មិនដឹងខ្លួនត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់

ព័ត៌មានបឋម៖ នៅមុននេះបន្តិចវេលាម៉ោង ២១និង៣០នាទីយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នេះមានករណីស្ត្រីម្នាក់ត្រូវចោរឆក់ បណ្តាលឱ្យដួលសន្លប់មិនដឹងខ្លួន នៅតាមបណ្តោយផ្លូវ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ លីវ ឡៃហួយ ភេទស្រី អាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃគគីរ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

បច្ចុប្បន្នស្ត្រីរងគ្រោះត្រូវបានប្រជាពលរដ្ឋដែលនៅក្នុងហេតុការណ៍ទាក់ទងទៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9109682