Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានចំនួនអ្នកឆ្លងវីរុសកូវីដ១៩មកនៅត្រឹមតែ ៣៨ករណីប៉ុណ្ណោះ

ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅប្រទេសថៃបានធ្លាក់ចុះមកនៅត្រឹម ៣៨ករណីប៉ុណ្ណោះនៅថ្ងៃនេះ ដែលមានចំនួនតិចជាងកាលពីម្សិលមិញ។ នេះជាលទ្ធផលដ៏ល្អប្រសើរក្នុងការដាក់បម្រាមគោចរពេលយប់នៅទូទាំងប្រទេសដែលបានចាប់ផ្តើមនៅថ្ងៃទី៣ ខែមេសា។

អ្នកនាំពាក្យរបស់ CCSA វេជ្ជបណ្ឌិត Taweesin Visanuyothin បានសម្តែងភាពសប្បាយរីករាយ និងត្រេកអរយ៉ាងខ្លាំង​នៅពេលការធ្លាក់ចុះនៃចំនួនអ្នកឆ្លងវីរុស ប៉ុន្តែលោកបានព្រមានថា សូមកុំភ្លេចខ្លួនឱ្យសោះ ហើយត្រូវតែបន្តការប្រុងប្រយ័ត្ននេះបន្ថែមទៀត។ លោកបានបន្តថា រាល់វិធានការបង្ការដែលមានស្រាប់ត្រូវតែគោរពឱ្យបានខ្ជាប់ខ្ជួន​។ ករណីថ្មីចំនួន ៣៨ករណីនាំឱ្យមានការឆ្លងសរុបនៅក្នុងប្រទេសកើនឡើងដល់ ២ ២៥៨នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ១៤០៧នាក់ ចំនួនអ្នកជាសះស្បើយសរុបមានចំនួន ៨២៤នាក់ ហើយចំនួនអ្នកស្លាប់បានកើនឡើង ១នាក់ទៀតនៅថ្ងៃនេះ ធ្វើឱ្យអ្នកស្លាប់សរុបមានចំនួន ២៧នាក់។

រូបតំណាង

អ្នកស្លាប់ថ្មីនោះ គឺជាបុរសជនជាតិថៃអាយុ ៥៤ឆ្នាំ ដែលបានទៅទស្សនាកន្លែងកម្សាន្តមួយនៅទីក្រុងបាងកក។ គាត់បានធ្លាក់ខ្លួនឈឺនៅថ្ងៃទី២៣ ខែមីនា ដោយមានអាការ​ពិបាកដកដង្ហើមហើយត្រូវការដាក់ម៉ាស៊ីនអុកស៊ីសែនសម្រាប់ជំនួយដង្ហើម។ គាត់បានស្លាប់កាលពីម្សិលមិញ។ ករណីឆ្លងនៅតាមខេត្តបានថយចុះមកក្រោម ១០០នាក់ក្នុងមួយថ្ងៃ។ ថ្ងៃនេះផងដែរករណីថ្មីចំនួន៣ ត្រូវបានរាយការណ៍នៅខេត្តChon Buri និង ៣ករណីនៅភូកេត។ វេជ្ជបណ្ឌិត Taweesin បាននិយាយថា ការឆ្លងថ្មីក្នុងចំណោមប្រជាជនថៃដែលត្រឡប់មកពីបរទេសក្នុងកំឡុងពេលពីរសប្តាហ៍ចុងក្រោយនេះនៅតែមានការកើនឡើងជាបន្តបន្ទាប់។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9109582