ករណីភ្លៀងកក់ខែដើមឆ្នាំលាយឡំជាមួយខ្យល់កន្ត្រាក់បានបណ្តាលឱ្យផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនខ្នងក្នុងឃុំចំនួន០៣ ត្រូវបានរងការខូចខាត កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។
បើតាមរបាយការណ៍បញ្ជាក់ពីរដ្ឋបាលស្រុកស្រីស្នំ បានឱ្យដឹងថា ករណីភ្លៀងលាយឡំជាមួយខ្យលកន្ត្រាក់នេះប៉ះពាល់ទៅលើឃុំចំនួន០៣ រួមមានឃុំប្រិយ៍ របើកដំបូលផ្ទះចំនួន ០៤ខ្នង និងរលំរោងដោលចំនួន ០១ខ្នង។ ឃុំមោង រលំដួលផ្ទះបាក់ទាំងស្រុងចំនួន ០១ខ្នង ប៉ើងធ្លាក់ពីលើជើងកំណល់ចំនួន ០៥ខ្នង និងរបើកដំបូលផ្ទះមួយចំនួនទៀត។ ឃុំក្លាំងហាយ រន្ទះបាញ់ដើមត្នោតបណ្តាលឱ្យឆេះដល់ពំនូកចម្បើង ០១កន្លែង។
ជាលទ្ធផលករណីនេះសរុបការខូចខាតជាបឋមទាំង ០៣ឃុំ រួមមាន ខូចខាតលំនៅដ្ឋានចំនួន ១០ខ្នង រោងដោល ០១កន្លែង ឆេះពំនូកចម្បើង ០១កន្លែង និងរបើកដំបូលផ្ទះជាច្រើនខ្នង៕ ដោយ ៖ សុង យូ