Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តំបន់អាស៊ានបន្ដមានអ្នកស្លាប់និងឆ្លង​ កើនឡើងជាង១៤ពាន់នាក់

បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ហៅកាត់អាស៊ាន បន្ដមានអ្នកឆ្លងថ្មី ចំនួន៥៦២នាក់ ធ្វើឲ្យអ្នកឆ្លងវីរុសកូវីដ សរុប១៤ ៦២៩នាក់ ក្នុងនោះស្លាប់ចំនួន ៤៩៦នាក់ និងជាសះស្បើយ ចំនួន៣០២៣នាក់។

ម៉ាឡេស៊ី ជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន ដោយមានអ្នកឆ្លង ចំនួន៣៩៦៣នាក់ ក្នុងនោះស្លាប់៦៣នាក់ និងជាសះស្បើយ ចំនួន១៣២១នាក់។ ហ្វីលីពីន មានអ្នកឆ្លងកើនឡើង ៣៧៦៤នាក់ ក្នុងនោះមានអ្នកស្លាប់ កើនឡើង១៧៧នាក់ និងអ្នកជាសះស្បើយ ៨៤នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លង ២៧៣៨នាក់ ក្នុងនោះស្លាប់២២១នាក់ និងជាសះស្បើយ ២០៤នាក់។

ថៃជាប្រទេសមានអ្នកឆ្លងច្រើនលំដាប់លេខ៤ នៅក្នុងតំបន់អាស៊ាន ដោយមានអ្នកឆ្លង២២៥៨នាក់ ក្នុងនោះស្លាប់២៧នាក់ និងជាសះស្បើយ ចំនួន៨២៤នាក់។ សិង្ហបុរី មានអ្នកឆ្លង១៣៧៥នាក់ ក្នុងនោះស្លាប់៦នាក់ និងជាសះស្បើយ៣៤៤នាក់។ វៀតណាម មានអ្នកឆ្លង២៤៥នាក់ ក្នុងនោះជាសះស្បើយ១០៦នាក់។ ប្រ៊ុយណេ មានអ្នកឆ្លងចំនួន១៣៥នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ ចំនួន៨២នាក់។

កម្ពុជា មានអ្នកឆ្លងកូវីដ១៩ ចំនួន១១៥នាក់ ក្នុងនោះជាសះស្បើយចំនួន៥៨នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លង ចំនួន២២នាក់ ក្នុងនោះស្លាប់ម្នាក់។ ឡាវ​ មានអ្នកឆ្លងចំនួន១៤នាក់។

បើគិតត្រឹមវេលាម៉ោង៥ល្ងាច ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) ប្រទេស​ទាំង១០ នៅតំបន់អាស៊ាននេះ មានអ្នកឆ្លងសរុប ចំនួន១៤ ៦២៩នាក់ ក្នុងនោះស្លាប់៤៩៤នាក់ និងជាសះស្បើយ៣០២៣នាក់។ ប៉ុន្ដែនៅលើពិភពលោក មានអ្នកឆ្លងសរុប ចំនួន ១ ៣៥៦ ៣៦២នាក់ ក្នុងនោះស្លាប់៧៥ ៧៦២នាក់ និង ជាសះស្បើយ ២៩០៥៥៤នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9108842