ភ្នំពេញ៖ កម្ពុជា នឹងទទួលរងសម្ពាធទាប ដែលអាចបង្កឱ្យកើតមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅក្នុងសប្តាហ៍នេះ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបបង្កើនឥទ្ធិពលមកលើកម្ពុជា ។ ស្ថានភាពនៅក្នុងសប្តាហ៍ទី២ ខែមេសា បណ្តាខេត្តនានា ធាតុអាកាសក្តៅនឹងអាចថមថយចុះមួយកម្រិត ដោយជាទូទៅ សីតុណ្ហភាពអតិបរមា ចន្លោះពី ៣២-៣៧°C៕ ដោយ៖ តារា