Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ-១៩រាតត្បាតគ្រប់ទីកន្លែង​ ទាំងកណ្តាលសមុទ្រ និងកណ្តាលព្រៃជ្រៅអាម៉ាហ្សូន

កូវីដ-១៩ ពិតជាសាហាវជាងវីរុសនានា ដែលធ្លាប់កើតឡើង នៅលើពិភពលោក ព្រោះវីរុសនេះឆ្លងរាលដាលយ៉ាងឆាប់រហ័ស និងស្លាប់មនុស្សអស់យ៉ាងច្រើន ក្នុងមួយថ្ងៃៗ។ មិនតែប៉ុណ្ណោះ​ វីរុសនេះបានឆ្លងរាតត្បាត​ទាំងអ្នកតូច អ្នកធំ  ស្តេច​ នាម៉ឺន មន្រ្ដី  រាស្ត្រ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ថែមទៀតផង។

សូម្បីតែនាវាផ្ទុកយន្តហោះអាមេរិក មានទាំងអាវុធទំនើប និងមីស៊ីលតូចធំ នៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក យ៉ាងណាក៏ដោយ ក៏កូវីដ១៩មិនខ្លាច ហើយបន្ដឆ្លងទាហានផងដែរ​។ ប៉ុន្តែអ្វីដែលចាប់អារម្មបំផុតនោះ សូម្បីតែក្រុមកុលសម្ព័ន្ធរស់នៅកណ្តាលព្រៃជ្រៅ នៃអាម៉ាហ្សូន ស្ថិតក្នុងប្រទេសប្រេស៊ីល ក៏មានអ្នកឆ្លងកូវីដ-១៩ដែរ។

នេះរឿងជាក់ស្តែង ដោយនឹកស្មានមិនដល់មួយ គឺកូវីដ១៩ឆ្លងទៅដល់ព្រៃអាម៉ាហ្សូន ដោយមាននារីវ័យ២០ឆ្នាំម្នាក់ ជាជនជាតិភាគតិច រស់នៅក្នុងព្រៃអាម៉ាហ្សូន ត្រូវបានគេរកឃើញថា មានឆ្លងមេរោគ Covid-19 ហើយនេះជាករណីដំបូង​ នៅក្នុងព្រៃ នៃប្រទេសប្រេស៊ីល។

ការឆ្លងនេះបានកើតឡើង ដោយសារតែនារី​វ័យក្មេងម្នាក់ ក្នុងចំណោមមនុស្ស២៧នាក់ មានទំនាក់ទំនងជា​មួយនឹង​គ្រូពេទ្យឈ្មោះ Matheus Feitosa ដែលបានចុះទៅតំបន់នោះ កាលពីសប្ដាហ៍មុន។ ក្រោយមក លោកគ្រូពេទ្យម្នាក់នោះបានត្រឡប់ចេញពីព្រៃអាម៉ាហ្សូនវិញ ក៏ត្រូវបានធ្វើតេស្ដ រកឃើញឆ្លងមេរោគ Covid-19 ទើបគេស្វែងរកអ្នកប៉ះពាល់ជាមួយលោក។ ចុងក្រោយគេរកឃើញថា ស្ត្រីឈ្មោះ Kokama វ័យ២០ឆ្នាំ មានផ្ទុកមេរោគកូវីដ១៩។

ទោះជាយ៉ាងណា គេមិនទាន់អាចសន្និដ្ឋានថា គ្រូពេទ្យម្នាក់នោះបានចម្លងទៅក្រុមជនជាតិភាគតិច ឬក៏ក្រុមជនជាតិភាគតិច​ចម្លងទៅគ្រូពេទ្យនោះដែរ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលប្រេស៊ីល បានបង្ហាញ​ពីក្តី​ព្រួយ​បារម្ភយ៉ាងខ្លាំង អំពីការឆ្លងរាលដាលក្រុមកុលសម្ព័ន្ធ នៅក្នុងព្រៃអាម៉ាហ្សូន ហើយវាអាចបង្កឲ្យមានវិនាសកម្មដល់ក្រុមជនជាតិភាគតិចទាំងនោះថែមទៀតផង៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9108399