
បច្ចុប្បន្នដោយសារជំងឺកូវីដ១៩ កំពុងវាយលុក មិនថាតែកម្ពុជានោះទេ គឹបណ្ដាប្រទេសនានានៅលើពិភពលោកកំពុងមានវិធានការការពារតឹងរឹងបំផុត ដើម្បីធ្វើយ៉ាងណាកុំឲ្យវាបន្តរីករាលដាលទៀត។ ក្នុងកាលៈទេសៈបែបនេះយើងក៏ឃើញការចូលរួមគ្នាយ៉ាងសសាក់សស្រាំពីបងប្អូន ប្រជាពលរដ្ឋខ្មែរ គ្រប់ជាន់ថ្នាក់ ក្នុងការចេញជាសារអប់រំ ក៏ដូចជាចូលរួមថវិកា និងចុះចែកម៉ាស និងទឹកអាកុលលាងដៃជាច្រើន។
ជាក់ស្ដែងកាលពីថ្មីៗនេះតារាចម្រៀងដ៏ស្រស់ស្អាត ទេព បូព្រឹក្ស និងគូស្នេហ៍ជី ដេវីដ ក៏បានចុះចែក សម្ភារៈមួយចំនួនសម្រាប់ទប់ទល់ការឆ្លងនៃជំងឺកូវីដ១៩ ដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ នៅស្រុកបាភ្នំ ខេត្តព្រៃវែង ដែលក្នុងនោះរួមមាន ជែលលាងដៃមានចំនួន ១០០០ដប ទឹកអាល់កុលលាងដៃចំនួន ៥០០ដប អមជាមួយថវិការបស់លោក ជី ដេវីត ចំនួន ៥០០ដុល្លារ ផងដែរ។
ទាំងអស់នេះគឺជាការរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់នៅវីរុសកូវីដ១៩ កុំឱ្យមានការរាលដាលបន្ថែមទៀតនៅប្រទេសកម្ពុជាក្នុងពេលដ៏លំបាកនេះ៕
អត្ថបទ៖ ផេង ផលធិតា