ក្នុងវីដេអូ ភាគទី ២នៃកម្មវិធី “I Am Somi” របស់ Jeon Somi បានបង្ហាញឡានទំនើបស៊េរី Lamborghini Urus បន្តពីភាគទី១ ដែលជាភាគដ៏រំភើបបំផុត។
ក្នុងវីដេអូនេះ Jeon Somi បានបង្ហើបថា នាងមក Incheon ដើម្បីចុះឈ្មោះរៀនបើកបរ។ លើសពីនេះនាងពិតជាមិនអាចលាក់អារម្មណ៍សប្បាយរំភើបបានទេពេលបើកឡានម្ដងៗ ហើយនាងក៏មិនដឹងថានិយាយយ៉ាងម៉េចឲ្យត្រូវពីអារម្មណ៍នាងដែរ។ អ្វីដែលកាន់តែពិសេស ពេលនោះនាងប្រទះឃើញឡាន Lamborghini Urus ពណ៌លឿងមួយគ្រឿង ហើយភ្លាមៗនោះនាងស្រាប់តែនាងរំភើបដល់ថ្នាក់យំ ដោយសារឡាននេះ ជាឡានក្នុងក្ដីសុបិន្តរបស់នាង។
ទីបំផុត Somi ក៏ទទួលបានប័ណ្ណបើកបរ ហើយថែមទាំងមានឱកាសបានសាកបើកឡាន Lamborghini Urus ទៀតផង ដែលកាន់តែធ្វើឲ្យនាងសប្បាយចិត្តនិយាយមិនចេញដោយសារតែនោះជាក្ដីស្រមៃមួយរបស់នាង តែពេលនេះនាងក៏បានជិះមែន៕
ប្រភព៖ sampoo