Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពិភពលោកត្រូវការគិលានុបដ្ឋាក៦លាននាក់​ សម្រាប់ទប់ស្កាត់កូវីដ-១៩

តាមតួលេខរបស់អង្គការសុខភាពពិភពលោក​​ (WHO) និងក្រុមប្រឹក្សាថែទាំសុខភាពអន្តរជាតិ នៅថ្ងៃទី ៧ ខែមេសា បានបញ្ជាក់ថា ពិភពលោកកំពុងខ្វះគិលានុបដ្ឋាក និងគិលានុបដ្ឋាយិកា ប្រមាណ៦លាននាក់ ដើម្បីថែទាំអ្នកជំងឺកូវីដ-១៩​។

បច្ចុប្បន្ន នៅលើពិភពលោកទាំងមូល មានគិលានុបដ្ឋាក និងគិលានុបដ្ឋាយិកា​ មិនដល់​២៨លាននាក់ផង គឺនៅខ្វះប្រមាណ៦លាននាក់ទៀត ទើបគ្រប់គ្រាន់។ ប្រទេសដែលប្រឈមនឹងកង្វះខាតគិលានុបដ្ឋាក និង​គិលានុបដ្ឋាយិកា គឺតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិកខាងត្បូង និងអាស៊ានផងដែរ​។

បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា​ គិលានុបដ្ឋាយិកាដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យសុខាភិបាល ហើយឆ្អឹងខ្នង នៃប្រព័ន្ធសុខាភិបាលរបស់ពិភពលោក ។ ក្នុងពេលកូវីដ-១៩ រាតត្បាត នៅលើពិភពលោកនោះ គិលានុបដ្ឋាក និង គិលានុបដ្ឋាយិកា គឺជាកម្លាំងជួរមុខ នៅក្នុងការទប់ស្កាត់ ​ជួយដល់អ្នកជំងឺផ្ទាល់។

អង្គការសុខភាពពិភពលោក បានអំពាវនាវដល់បណ្តាប្រទេស ​នៅលើពិភពលកទំាងមូល បញ្ជាក់តួលេខឲ្យបានច្បាស់ ​ពីកង្វះខាតគិលានុបដ្ឋាក និងគិលានុបដ្ឋាយិកា ​ដើម្បីផ្តោតការ​យកចិត្តទុក​ដាក់បណ្តុះបណ្តាលគិលានុបដ្ឋាក និងគិលានុបដ្ឋាយិកាបន្ថែមទៀត​៕ ប្រែសម្រួលដោយ MEO

from: https://tnaot.com/km/m/detail/article/9107097