Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

១ខែ កូវីដ១៩ធ្វើឲ្យបុគ្គលិកនៅថៃ ជាង១៤ម៉ឺននាក់បាត់បង់ការងារ

ក្នុងរយៈពេលមួយខែកន្លងមកនេះ បុគ្គលិកធ្វើការនៅក្នុងប្រទេសថៃ ជាង១៤៤០០០នាក់បានបង់ការងារ ដោយសារតែការឆ្លងរាតត្បាត នៃកូវីដ១៩។

យោងតាមនាយកដ្ឋានការងាររបស់ប្រទេសថៃ បានឲ្យដឹងថា បុគ្គលិកជាង១៤៤០០០នាក់បានបង់ការងាររបស់ពួកគាត់ ក្នុងរយៈពេល១ខែកន្លងទៅនេះ ដោយសារការរាតត្បាត នៃកូវីដ១៩។

សហព័ន្ធនិយោជិត នៃពាណិជ្ជកម្ម និងឧស្សាហកម្មថៃ បានប៉ាន់ប្រមាណថា ចាប់ពីខែមីនា រហូតដល់ចុងបញ្ចប់ នៃរោគរាតត្បាតនេះ យ៉ាងហោចណាស់ ក៏មានបុគ្គលិកចំនួន៦,៥ លាននាក់ នឹងត្រូវគេបញ្ឈប់ពីការងារ។ ក្នុងចំណោមអ្នកទាំងនោះ រាប់បញ្ចូលទាំងពលករចំណាកស្រុក និងអ្នកស្ថិតនៅក្រៅវិស័យនេះ ហើយអ្នករងផលប៉ះពាល់ទាំងនោះ បណ្ដាលមកពីការផ្ទុះឡើង នៃ Covid-19 ។

លោក Suchat Pornchaiwiseskul អគ្គនាយកដ្ឋានការងារបានថ្លែងថា ក្នុងអំឡុងខែមីនាកន្លងមកនេះ បុគ្គលិកចំនួន១៤៤ ៨៦១នាក់ បានចុះហត្ថលេខាទទួលយកអត្ថប្រយោជន៍ពីការអត់ការងារធ្វើ។ ចំនួននេះបានកើនឡើង ៧២ភាគរយ បើធៀបនឹងខែកុម្ភៈ ខណៈមានតែ៨៤១៧៧នាក់ បានដាក់ពាក្យទាមទារអត្ថប្រយោជន៍នេះ។ ប៉ុន្ដែបើធៀបនឹងមករា ស្មើនឹង១០០ភាគរយ ខណៈតាមតួលេខ មានតែ៧៤ ៧៧៥នាក់ ។

លោកអគ្គនាយក បានបន្ដថា ប្រជាពលរដ្ឋដែលបានចូលរួមវិភាគទានដល់បេឡាជាតិរបបសន្តិសុខសង្គមយ៉ាងតិច៦ខែជាប់គ្នា ដោយអាចចុះឈ្មោះសុំជំនួយ តាមរយៈhttps://empui.doe.go.th ឬលេខទូរស័ព្ទ1506។

 

លោក Chatu Mongol Sonakul  រដ្ឋមន្រ្ដីក្រសួងការងារ បានថ្លែងថា អ្នកបាត់បង់ការងារ ដោយ​សារតែនិយោជកបិទអាជីវកម្ម ព្រោះតែការឆ្លងរាតត្បាត​នៃកូវីដ១៩ មានសិទ្ធិទទួលបាន ៧០% នៃប្រាក់ឈ្នួលប្រចាំខែចុងក្រោយរបស់ពួកគេ ក្នុងរយៈពេល៦ខែ រហូតដល់ ១៥០០០ បាត(លុយថៃ)។

លោករដ្ឋមន្រ្ដី បានបន្ថែមថា សម្រាប់អ្នកដែលលាលែងពីតំណែង បានធ្លាក់ចុះរហូតដល់៤៥ភាគរយ។ ប្រសិនបើបុគ្គលិកត្រូវដាក់ឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ ពួកគេអាចចុះឈ្មោះសម្រាប់ការទទួលសំណងជាមួយនឹងការិយាល័យរបបសន្ដិសុខសង្គមផងដែរ។

បើគិតត្រឹមវេលាម៉ោង១០ព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងប្រទេសថៃ មានអ្នកឆ្លងកូវីដ១៩ ចំនួន២២២០នាក់ ក្នុងនោះស្លាប់២៦នាក់ និងជាសះស្បើយ ចំនួន៧៩៣៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9107089