Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេច ហ៊ុន សែន ដាក់វិធានការការទប់ស្កាត់ការចូលមកពីក្រៅប្រទេស

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្រេចដាក់ចេញនូវវិធានការថ្មីមួយទៀត ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ចូលមកកម្ពុជា នោះគឺទប់ស្កាត់ការចូលមកពីខាងក្រៅ ជាពិសេសបំផុតគឺ អ្នកដែលមកពីប្រទេសដែលមាន ជំងឺកូវីដ១៩។

ក្នុងស្និសិទ្ធសារព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ដែលរៀបចំឡើងនៅវិមានសន្និភាព នាព្រឹកថ្ងៃទី៧ ខែមេសា ២០២០នេះ សម្តេចនាយករដ្ឋមន្ត្រី បានសុំការអធ្យាស្រ័យដល់បងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសម៉ាឡេស៊ី ១៥០នាក់ ដែលត្រៀមហោះហើរចូលមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី៧ ខែមេសានេះ។ សម្តេច​ថា បងប្អូនប្រជាពលរដ្ឋដែលនៅប្រទេសណា សូមអនុវត្តតាមការណែនាំរបស់ប្រទេសនោះ។

ដោយឡែក សម្តេចបានគូសបញ្ជាក់ថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន ជាពិសេសប្រទេសជិតខាងតែម្តង។ បើពួកគាត់មកដល់ ព្រំដែនទៅហើយ យើងមិនអាចបិទមិនអនុញ្ញាតឲ្យគាត់ចូលមកនោះទេ ព្រោះអ្នកទាំងនោះ ភាគច្រើនទៅធ្វើការក្រៅប្រទេស ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហេតុនេះបើហាមមិនឲ្យគាត់ចូលនោះគាត់ នឹងព្យាយាមចូលមកនៅផ្លូវផ្សេងដែលនាំឲ្យពួកកាត់មានគ្រោះថ្នាក់ផ្សេងៗបាន។

ក្រៅពីវិធានការថ្មីមួយនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញវិធានការ ១ ផ្សេងទៀតផងដែរ។ ក្នុងនោះគឺ ទប់ស្កាត់កុំឲ្យមានការឆ្លងក្នុងសហគមន៍ ដោយផ្តោតសំខាន់បំផុតលើការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋ ឲ្យបានផុលផុស។ សម្តេចសង្កត់ធ្ងន់ថា ការយល់ដឹងរបស់ប្រជាពលរដ្ឋជារៀងសំខាន់ណាស់ ព្រោះការភ្ញាក់រលឹក ថែរក្សាសុខភាព ដោយប្រកាន់ខ្ជាប់អនាម័យជាវិធីល្អបំផុតក្នុងការ ការពារកុំឲ្យរិករាលដាលការឆ្លងកូវីដ១៩៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9107080