Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ ត្រូវ​ផ្អាក​ទូទាំងប្រទេស តម្រូវឲ្យ​ពលរដ្ឋ​ទាំង​អស់​ធ្វើ​ការ​ដូច​ធម្មតា

ភ្នំពេញ៖ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ សប្តាហ៍​នេះ បាន​សម្រេច​វិធានការ​បន្ទាន់​មួយ​ដើម្បី​ទប់​ស្កាត់​ការរីករាល​ដាល​ជំងឺ​កូវីដ ១៩ នៅ​ទូទាំង​ប្រទេស ដោយ​សម្រេច​ផ្អាក​ការ​ឈប់​សម្រាក​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​តម្រូវ​ឲ្យ​ទាំង​មន្រ្តី​រាជការ កម្មករ-កម្មការិនី និង​បុគ្គលិក​ក្រុម​ហ៊ុន​ទូទាំង​ប្រទេស​ បន្ត​ធ្វើ​ការ​ដូច​ធម្មតា។

ការ​សម្រេច​ដាក់​ចេញ​វិធានការ​ថ្មី​នេះ ត្រូវ​សម្តេច​តេជោ ហ៊ុន សែន ប្រកាស​កាស​ជា​ផ្លូវ​ការ់​ដោយ​ចាត់​ទុក​ជាការ​សម្រេច​ចិត្ត​ពិបាក​បំផុត​មួយ ប៉ុន្តែ​ទាម​ទារ​ការ​ការ​សម្រេច​ចិត្ត​ឲ្យ​ខាន​តែ​បាន ដោយ​តម្រូវ​ឲ្យ​លើក​ថ្ងៃ​ឈប់​សម្រាក និងសងមកវិញរយៈ​ពេល ៥​ថ្ងៃ ក្រោយ​ស្ថានភាព​កូវីដ ១៩ ស្ងប់ស្ងាត់។

សម្តេច​អះអាង​ថា ការ​សម្រេច​ចិត្ត​នេះដែរ ដោយ​សារ​មើល​ឃើញ​ស្ថានភាព​ពលរដ្ឋ​ភាគ​ច្រើន ចាប់​ផ្តើម​ព្រងើយ​កន្តើយ​ជាមួយ​ការ​ឆ្លង​វីរុស​កូវីដ ១៩ ជាដើម ដោយ​សំអាង​លើ​ករណី​ឆ្លង​តិច និង​ជា​សះស្បើយ​ជា​បន្ត​បន្ទាប់ នាំ​ឲ្យ​ពលរដ្ឋ​មើល​ងាយ​ស្ថានការណ៍។

យ៉ាងណា សម្តេច​នាយករដ្ឋមន្ត្រី បញ្ជាក់ដែរថា ពលរដ្ឋទាំងអស់ នៅតែអាចសែនព្រេន ទទួល​ទេវតា​ឆ្នាំថ្មី  តាម​ទំនៀមទម្លាប់ នៅ​ផ្ទះរៀងៗខ្លួន ដោយ​ស្ថានីយ៍ទូរទស្សន៍ នឹង​មាន​ផ្សាយ​ពីការ​ទទួល​ទេវតាឆ្នាំថ្មី​ដូច​ធម្មតា។ 

សម្តេច​បញ្ជាក់​ទៀត​ថា ការ​ផ្អាក​នេះ គឺ​ជា​រឿង​ចាំ​បាច់ ហើយ​កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត គឺ​នៅផ្ទះរបស់​យើង កន្លែង​ធ្វើ​ការ មិន​មែន​កន្លែងដើរ​លេង​កម្សាន្ត​តាម​បណ្តា​ខេត្ត ​អំឡុង​ពេល​ឈប់​សម្រាកនោះឡើយ ព្រោះ​ការ​ចល័ត​ទៅ​កាន់​តំបន់​ផ្សេងៗ នាំ​ឲ្យ​ហានិភ័យ​ឆ្លង​រាតត្បាតទូទាំង​ប្រទេស​​កាន់​តែ​ខ្ពស់៕ ដោយ៖ ត្នោត 

from: https://tnaot.com/km/m/detail/article/9107079