ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន មិនអនុញ្ញាតឱ្យយន្តហោះដឹកជនជាតិខ្មែរ ១៥០នាក់ចូលមកកម្ពុជា ព្រោះខ្លាចនាំយកមេរោគកូវីដ១៩ មកកាន់កម្ពុជា។
ថ្លែងនៅក្នុងសន្និសីទព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព សម្ដេចតេជោ បានមានប្រសាសន៍ថា មានយន្តហោះម៉ាឡេស៊ីមួយគ្រឿង គ្រោងដឹកជនជាតិខ្មែរចំនួន ១៥០នាក់ ហោះមកកម្ពុជា ប៉ុន្តែខ្ញុំសម្រេចទាំងឈឹចិត្ត ដែលមិនអនុញ្ញាតឱ្យហោះមកកម្ពុជា។ ប៉ុន្តែស្ថានភាពបច្ចុប្បន្នយើងមិនអាចឱ្យចូលមកកម្ពុជាបានឡើយ ព្រោះអ្នកឆ្លងភាគច្រើនសុទ្ធតែករណីនាំចូលទាំងអស់។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យជនជាតិខ្មែរទាំង ១៥០នាក់ ដែលបម្រុងមកកម្ពុជា គួរតែបន្តស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី សិនទៅ ។ ចំណែកឯសម្ដេចក៏បានបញ្ជក់ថា ប្រសិនបើយន្តហោះនោះចង់មកកម្ពុជា ដើម្បីមកយកជនជាតិម៉ាឡេស៊ី អាចមកបាន ប៉ុន្តែត្រូវមានសំបុត្របញ្ជាក់សិន ហើយបើហ៊ានមានមនុស្សតែម្នាក់ នឹងត្រូវបិទទ្វាយន្តហោះមិនឱ្យចេញ រួចត្រូវចាក់សាំង ហើយហោះទៅម៉ាឡេស៊ីវិញភ្លាម៕ ដោយ៖ តារា