វីរុស COVID-19 នៅជុំវិញពិភពលោក បានឆ្លងលើមនុស្ស ១ ៣៤១ ៩០៧ នាក់ ក្នុងនោះបាត់បង់ជីវិត៧៤ ៥៦៥ នាក់ និង ២៧៦ ២៥៩ នាក់ បានជាសះស្បើយ ។ នៅអាមេរិក មានអ្នកជំងឺCOVID-19បាត់បង់ជីវិតកើនជាង ១០ ៥០០នាក់ ។
មន្ត្រីក្រសួងសុខាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ បានថ្លែងថា នៅទីក្រុង New York, រដ្ឋ New Jersey និងទីក្រុង Detroit សប្តាហ៍នេះ មានអ្នកឆ្លង និងបាត់បង់ជីវិត ដោយសារវីរុស COVID-19 កើនឡើងច្រើនជាងគេបំផុត។
អាមេរិកជាប្រទេសមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ នៅលើពិភពលោក គឺមានរហូតដល់ ៣៦៦ ១៥៣ នាក់ ។ ប៉ុន្តែក្នុងនោះ ១៩ ៥២២នាក់ បានជាសះស្បើយ។
អេស្ប៉ាញ ជាប្រទេសទីពីរដែលរងគ្រោះ ដោយសារ COVID-19 ។ ប្រទេសនេះមានអ្នកឆ្លង ១៣៦ ៦៧៥ នាក់ ក្នុងនោះបាត់បង់ជីវិត ១៣ ៣៤១ នាក់ និង ៤០ ៤៣៧ នាក់បានជាសះស្បើយ ។
អ៊ីតាលី ជាប្រទេសទី៣ រងគ្រោះដោយសារ COVID-19 ។ អ៊ីតាលី មានអ្នកឆ្លង ១៣២ ៥៤៧នាក់ ក្នុងនោះបាត់បង់ជីវិត១៦ ៥២៣ នាក់ និង ២២ ៨៣៧នាក់បានជាសះស្បើយ ។
គួរបញ្ជាក់ថា វីរុស COVID-19 ផ្ទុះឡើងដំបូងគេ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ។ អង្គការសុខភាពពិភពលោក WHO បានប្រកាសអាសន្ន ចាត់ទុកវីរុសនេះ ជាជំងឺរាតត្បាតពិភពលោក ហើយថា មកដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ មិនទាន់មានថ្នាំព្យាបាលជាក់លាក់ ឬវ៉ាក់សាំងបង្ការនៅឡើយ៕ ប្រែសម្រួលដោយ៖ thach yat