ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ផ្តាំផ្ញើរ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំភ្លេចខ្លួនជាមួយជំងឺកូវីដ១៩ ព្រោះ នៅមានហានិភ័យខ្ពស់ណាស់ សម្រាប់កម្ពុជា។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ដែលរៀបចំឡើងនៅវិមានសន្និភាព នាព្រឹកថ្ងៃទី៧ ខែមេសា ២០២០ ប្រមុខរដ្ឋាភិបាល លើកឡើងថា ប្រជាជនកម្ពុជា ហាក់ឆាប់ភ័យខ្លាច ហើយក៏ឆាប់ភ្លេចការភ័យខ្លាចវិញដែរ។ សម្តេចថា អត់ត្រូវភ្លេចខ្លួនទេ វាអាចនាំហានិភ័យមកដល់ប្រទេសយើង ត្រូវតែមានវិធានការបន្ត។
គិតត្រឹមព្រឹកថ្ងៃទី៧ ខែមេសា កម្ពុជា មានអ្នកជាសះស្បើយ៥៨នាក់ហើយ ក្នុងចំណោមអ្នកឆ្លងសរុប ១១៥នាក់៕ ដោយ៖ ប៊ុនធឿន