Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Spur នឹងត្រូវបាត់បង់កីឡាករឆ្នើមម្នាក់ ដោយសារមូលហេតុនេះ

ខែ្សប្រយុទ្ធឆ្នើម Heung-min Son នឹងត្រូវបំពេញកាតព្វកិច្ចយោធាសម្រាប់ប្រទេសកំណើតរបស់ខ្លួនគឺកូរ៉េខាងត្បូង រយ:ពេល៤សប្ដាហ៍ អំឡុងពេលដែល​ក្របខណ្ឌ Premier League កំពុងផ្អាកជាបណ្ដោះអាសន្ន ដោយសារវីរុស covid-19។ នេះបើតាមក្លឹបបានបញ្ជាក់។

អតីតកីឡាកររបស់ក្រុម Bayer Leverkusen នេះ នឹងត្រូវចាប់ផ្ដើមបំពេញភារកិច្ចនេះនៅខែនេះ ខណ:ខាងក្លឹបផ្ទាល់បានអនុញ្ញាត្ដឲ្យរូបគេទៅប្រទេសកំណើតរបស់គេកាលពីខែមិនា កន្លងទៅ។

ជា​ការ​ពិត​ទៅ Son ត្រូវ​បាន​លើកលែង​ពី​ការ​បំពេញ​កាតព្វកិច្ច​យោធា​​​រយៈពេល​២១​ខែ បន្ទាប់​ពី​ជួយ​ជម្រើស​ជាតិ​បាល់ទាត់​កូរ៉េខាងត្បូង​ឈ្នះ​មេដាយ​មាស Asian Games 2018 ប៉ុន្តែ​ច្បាប់​តម្រូវ​ឲ្យ​​បំពេញ​រយៈពេល​៤​សប្ដាហ៍​សងវិញ ខណ:រូបគេនឹងត្រូវត្រលប់មកកាន់ក្លឹបវិញនៅខែឧសភា​ ខាងមុខនេះ៕

ប្រភព៖ Goal

from: https://tnaot.com/km/m/detail/article/9107053