Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Lee Natalie បង្ហាញក្រុមហ៊ុន CP All បរិច្ចាគថវិកា ៧៧ លានបាតជួយប្រយុទ្ធប្រឆាំង Covid-19

ក្រុមហ៊ុន CP All ដែលជាស្ថាបនិកហាងទំនិញ 7-Eleven នៅក្នុងប្រទេសថៃបានបរិច្ចាគថវិកានិងឧបករណ៍វេជ្ជសាស្ត្រ ដើម្បីជួយបុគ្គលិកពេទ្យនៅមន្ទីរពេទ្យដែលត្រូវការជំនួយ តាមរយៈការបរិច្ចាគទៅមន្ទីរពេទ្យសាកលវិទ្យាល័យ Thammasat ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យចំនួន ៧៧ ទូទាំងប្រទេស។

ជាមួយគ្នានេះដែរ អ្នកស្នងមរតករបស់ក្រុមហ៊ុន CP ក្មួយស្រី “សេដ្ឋី Thanin Chearavanont” ដែលជាសេដ្ឋីម្នាក់មានជាងគេបំផុតក្នុងប្រទេសថៃ គឺតារាសម្ដែង Lee Natalie បានបង្ហោះរូបថតដោយភ្ជាប់ជាមួយចំនងជើងថា៖ គម្រោង CP All  “ប្រជាជនថៃមិនចាកចេញពីគ្នាទេ” បានបរិច្ចាគថវិកាចំនួន ៧៧ លានបាតដល់មន្ទីរពេទ្យចំនួន ៧៧ នៅទូទាំងប្រទេសដែលជាថវិកាដែលទទួលបានពីគម្រោងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅហាងទំនិញ 7-Eleven ដែលកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។

គួរឲ្យដឹងផងដែរថា ថវិកាបរិច្ចាគក្នុងការជួយប្រយុទ្ធប្រឆាំងជំងឺ Covid-19 ចំនួន ៧៧ លានបាតរបស់ក្រុមហ៊ុន CP All គិតជាប្រាក់ដុល្លារជាង ២ លានដុល្លារអាមេរិក៕

from: https://tnaot.com/km/m/detail/article/9107048