Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជប៉ុនប្រកាសអាសន្ន​៧ខេត្ត ដើម្បីទប់ស្កាត់ឆ្លងកូវីដ-១៩

នៅថ្ងៃទី៧ ខែមេសានេះ ជប៉ុនបានប្រកាសអាសន្នចំនួន៧ខេត្ត ក្រុង ក្នុងនោះមានទាំងទីក្រុងតូក្យូ​​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពបំផុត ក្រោយការឆ្លងរាលដាលកើនឡើងខ្ពស់ ក្នុងរយៈ​ពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះ។

នាយករដ្ឋមន្ត្រីជប៉ុន​ លោក ស៊ីន ហ្ស៊ូអាបេ បានប្រកាសថា ការប្រកាសអាសន្នមានរយៈពេល១ខែ នៅបណ្តាខេត្ត ក្រុង ដែលរងគ្រោះខ្លាំង ដោយកូវីដ-១៩ ក្នុងនោះមាន Tokyo, Kanagawa, Saitama, Chiba, Osaka, Hyogo, Fukuoka ។ ពលរដ្ឋ​នៅតំបន់ខាងលើត្រូវនៅក្នុងផ្ទះ ហើយទីតាំងរកស៊ីតូចធំ ក៏ត្រូវបិទទ្វារផងដែរ ។

លោក ស៊ីនហ្ស៊ូ អាបេ បានប​ញ្ជាក់ទទួលស្គាល់ផងដែរថា ការបិទ​ខេត្តក្រុង ជារឿងមួយដ៏លំបាកសម្រាប់ជប៉ុន ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចជប៉ុន​ លោក Yasutoshi Nishimura បានអំពាវនាវដល់ពលរដ្ឋ មិនត្រូវផ្លាស់ទីកន្លែងទៅកាន់តំបន់ផ្សេង នៅពេលនេះឡើយ ព្រោះវាអាចបង្កឲ្យមានការរាតត្បាតកូវីដ-១៩កាន់តែខ្លាំងឡើង។

បច្ចុប្បន្ន ជប៉ុនមានករណីឆ្លងកូវីដ-១៩បានកើនឡើងដល់ទៅជាង​៣៦០០នាក់ និងស្លាប់​៧៣នាក់ ។ ក្រៅពីនេះក៏មានអ្នកជំងឺព្យាបាលជាសះស្បើយ​ ៥៩២នាក់ផងដែរ ៕  ប្រែ​សម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9107044