Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្ត្រីនគរបាលខណ្ឌសែនសុខបាញ់អតីតប្រពន្ធ និងកូនស្រីរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

ព័ត៌មានបន្ថែម៖ នៅទីបំផុតអតីតប្តីជាមន្រ្តីនគរបាលខណ្ឌសែនសុខ ដែលបាញ់អតីតប្រពន្ធរបស់ខ្លួនស្លាប់ និងកូនស្រីរងរបួសធ្ងន់ ពេលនេះសមត្ថកិច្ចចាប់ខ្លួនបានហើយនៅវេលាម៉ោងប្រមាណ ២៣និង០០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នាស្រុកកៀនស្វាយ ខេត្តកណ្តាល។

កម្លាំងសមត្ថកិច្ចនៅខណ្ឌសែនសុខ សហការជាមួយសមត្ថកិច្ចខេត្តកណ្តាល បានស្រាវជ្រាវតាមចាប់បុរសអតីតជាប្តីរបស់ស្រ្តីជនរងគ្រោះ (ស្លាប់) ដោយប្រើប្រាស់ពេលវេលាប្រមាណជាង ០២ម៉ោង។

ក្រោយពីចាប់ខ្លួនបានជនដៃដល់ត្រូវបានគេស្គាល់ថា ឈ្មោះ ជា ចាន់បូរ៉ា ជានគរបាលខណ្ឌសែនសុខ។ បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕ ដោយ ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9107032