Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្តបែកកង់រេចង្កូតបុកគ្នាបណ្តាលឱ្យមានអ្នករងរបួសធ្ងន់ និងស្រាល

កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តចំនួន ០២គ្រឿង បុកគ្នាបណ្តាលឱ្យមានមនុស្សរងរបួសធ្ងន់-ស្រាល នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិចោមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាស៊ីណា ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 02.2.2058 បើកបរដោយឈ្មោះ កង សុខន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិតាសឹង ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែបែកកង់រេចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2494 បើកបរដោយឈ្មោះ សុខ សំបូរ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បណ្តាលឱ្យរងរបួសធ្ងន់ និងអ្នករួមដំណើរ ០២នាក់ ទៀតរងរបួសធ្ងន់-ស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងធ្វើកំណត់ហេតុយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9107026