នៅវេលាម៉ោង ០៩និង០០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នេះស្ត្រីម្នាក់ដែលមានផ្ទៃពោះ ០២ខែ ត្រូវបានក្រុមជនសង្ស័យប្លន់យកម៉ូតូ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង ២៣និង០០នាទីយប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នេះគេឃើញស្ត្រីរងគ្រោះជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HV-9157 ដោយមានភ្ជាប់ប្រព័ន្ធ GPS ចេញពីផ្ទះក្នុងគោលបំណងទៅឌុបប្តីរបស់ខ្លួននៅឯផ្ទះម្តាយមីង លុះដល់ពាក់កណ្តាលផ្លូវស្រាប់តែមានជនសង្ស័យជិះម៉ូតូមួយគ្រឿងមានគ្នា ០២នាក់ ចេញមកកាក់មុខម៉ូតូ ហើយនិយាយគំរាមឱ្យចុះពីលើម៉ូតូ ប៉ុន្តែស្ត្រីរងគ្រោះខាងលើមិនព្រមចុះនោះទេ ភ្លាមៗនោះជនសង្ស័យក៏បានវាយគាត់មួយដៃចំគល់ដោះខាងស្តាំ រហូតភ័យខ្លាំងពេកស្ត្រីរងគ្រោះក៏បានចុះពីលើម៉ូតូ រួចប្រគល់ឱ្យជនសង្ស័យតាមសម្រួល ដោយសុំតែរួចខ្លួនប៉ុណ្ណោះ។
រហូតដល់វេលាម៉ោង ០៩និង០០នាទី ព្រឹកថ្ងៃថ្មី ស្របពេលដែលក្រុមចោរមិនទាន់បានផ្តាច់ប្រព័ន្ធ GPS ត្រូវបានជនរងគ្រោះប្តឹងសមត្ថកិច្ចព័ទ្ធចាប់បានជនសង្ស័យម្នាក់ និងម៉ូតូជនរងគ្រោះ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល៕ ដោយ ៖ សុង យូ