Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គួរឱ្យព្រឺ! អាណាខន់ដា៖ ពស់ដ៏ធំបំផុត និងសាហាវជាងគេក្នុងលោក!

ថ្ងៃនេះ Anarchak សូមនាំប្រិយមិត្តមកអានពីប្រភេទពស់ អាណាខន់ដា (Anaconda) ដែលត្រូវបានគេដឹងថាជាប្រភេទពស់ដែលមានទំហំធំបំផុត និងមានទម្ងន់ធ្ងន់ជាងគេបំផុតលើលោកនេះ។

ពួកវាជាទូទៅរស់នៅក្នុងតំបន់ព្រៃទឹកភ្លៀងត្រូពិច បឹង​ និងដីភក់នៃតំបន់អាមេរិកខាងត្បូង។

ពស់ប្រភេទនេះអាចលូតបានដល់ 9 ម៉ែត្រ និងមានទម្ងន់ដល់ទៅ 249.5 គីឡូក្រាម។ ហើយធម្មតាប្រភេទញីមានទំហំធំជាងអាឈ្មោល។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ ពេញមួយជីវិតរបស់វា​ ពស់នេះមិនឈប់លូតលាស់ឡើយ។

បើនិយាយពីតួខ្លួនវាវិញ គឺមានពណ៌រាងបៃតងចាស់ និងមានចំណុចខ្មៅៗ ពីរជួរនៅលើខ្នង ហើយថែមទាំងមានស្នាមពណ៌សនៅសងខាងខ្លួនវាផងដែរ។

ក្នុងមួយថ្ងៃពស់នេះត្រូវការអាហារជាមធ្យមដល់ទៅ 18 គីឡូក្រាមដើម្បីទ្រទ្រង់រាងកាយដ៏ធំរបស់វា។

អ្វីដែលគួរឱ្យកត់សម្គាល់គឺ វាមិនមានពិសនោះទេ ហើយដូច្នេះនៅពេលចាប់ចំណីវាប្រើតួខ្លួនដ៏ខ្លាំងក្លានិងពេញដោយសាច់ដុំដើម្បីសម្លាប់សត្វដែលជាចំណី។

រឹតតែគួរឱ្យពិសេសទៀតនោះគឺ កូនរបស់អាណាខន់ដាអាចស្វែងរកចំណីចិញ្ចឹមជីវិតដោយខ្លួនឯងក្រោយពេលកើត ដោយមិនចាំបាច់ពឹងលើមេរបស់វាឡើយ។

បើទោះបីជាវាមានទំហំធំតែអ្នកវិទ្យាសាស្ដ្រមានការលំបាកក្នុងការស្វែងរកវា ដោយសារម្យ៉ាងវាមានពណ៌បន្លំទៅនឹងធម្មជាតិ និងម្យ៉ាងទៀតដោយសារវាចូលចិត្តសម្ងំនៅក្នុងទឹក ដោយវាអាចនៅក្នុងទឹកបានដល់ទៅ 10នាទី ទើបត្រូវការងើបឡើងដកដង្ហើមម្ដង។

ចំពោះអ្នកដើរព្រៃក្នុងតំបន់ខាងលើ ពស់នេះអាចបង្កគ្រោះថ្នាក់បាន តែសព្វថ្ងៃនេះពស់អាណាខន់ដា ក៏មានវាសនាមិនខុសពីសត្វដទៃប៉ុន្មានដែរ ដោយវាត្រូវបានមនុស្សតាមប្រមាញ់ដើម្បីយកស្បែករបស់វា ដែលមានតម្លៃខ្ពស់ក្នុងទីផ្សារឧស្សាហកម្មច្នៃម៉ូត៕

from: https://tnaot.com/km/m/detail/article/9106848