Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បម្រាមគោចរ ២៤ម៉ោងនៅក្នុងប្រទេសថៃនៅមិនទាន់ប្រកាសឱ្យអនុវត្តនៅឡើយទេ

អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Narumon Pinyosinwat បាននិយាយនៅថ្ងៃនេះថា រដ្ឋាភិបាលមិនទាន់សម្រេចចិត្តនោះទេ ថាតើបម្រាមគោចររយៈពេល ២៤ម៉ោងជាការចាំបាច់ឬយ៉ាងណា ខណៈលោកស្រីព្យាយាមបន្ធូរបន្ថយភាពភ័យខ្លាចជាសាធារណៈអំពីការដាក់បម្រាមគោចរពេលយប់។

រូបតំណាង

លោកស្រីបានធានាអះអាងថា នាយករដ្ឋមន្រ្តីលោក ប្រាយុធចាន់អូចា មិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយទេចំពោះការដាក់បម្រាមគោចររយៈពេល ២៤ម៉ោង។ លោកស្រីបានបន្ថែមថា បម្រាមគោចររយៈពេល ២៤ម៉ោងនឹងត្រូវបានប្រកាសជាផ្លូវការ ប្រសិនបើអត្រានៃការឆ្លងវីរុសកូវីដ ១៩នៅតែបន្តរាលដាលក្នុងចំនួនច្រើនបែបនេះ។ លោកស្រីបានមានប្រសាសន៍ថា សាធារណជនគួរតែរង់ចាំការប្រកាសជាផ្លូវការរបស់រដ្ឋាភិបាលនិងមិនត្រូវពឹងផ្អែកលើព័ត៌មានក្លែងក្លាយដែលបានបង្កឱ្យមានការភ័យស្លន់ស្លោរ ខណៈដែលមនុស្សមួយចំនួនបានប្រមូលផ្តុំគ្នានៅតាមផ្សារទំនើបដើម្បីទិញរបស់របរសម្រាប់ស្តុកទុក។

ទន្ទឹមនឹងនេះអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានសម្រេចពន្យារពេលការផ្អាករាល់ជើងហោះហើរអន្តរជាតិមកកាន់ប្រទេសថៃរហូតដល់ថ្ងៃទី១៨ ខែមេសា។ កាលពីថ្ងៃសុក្រលោក Chula Sukmanop នាយក CAAT បានប្រកាសផ្អាករាល់ជើងហោះហើរចូលមកប្រទេសថៃ រយៈពេលបីថ្ងៃដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ដោយសារការមកដល់នៃភ្ញៀវបរទេស។ ការផ្អាកនេះបានកើតឡើងបន្ទាប់ពីមានភាពជ្រួលច្របល់នៅ អាកាសយានដ្ឋានអន្តរជាតិ Suvarnabhumi កាលពីយប់ថ្ងៃសុក្រនៅពេលអ្នកដំណើរថៃ ១៥៨នាក់ដែលភាគច្រើនមកពីសហរដ្ឋអាមេរិកបានបដិសេធមិនយល់ព្រមក្នុងការស្នាក់នៅ ដាច់ដោយឡែករបស់រដ្ឋ មិនមានព័ត៌មានដែលបានជូនដំណឹងដល់ពួកគេជាមុននោះទេ។ មានករណីលើកលែងដូចជា ការហោះហើររបស់រដ្ឋឬយន្តហោះយោធា ការចុះចតបន្ទាន់ឬការចុះចតបច្ចេកទេសដោយគ្មានការរំខាន ការហោះហើររបស់គ្រូពេទ្យស្ម័គ្រចិត្តមកពីបរទេស ការដឹកជញ្ជូនទំនិញ និងការហោះហើរធ្វើមាតុភូមិនិវត្តន៍។ អ្នកធ្វើដំណើរតាមជើងហោះហើរមុនពេលការប្រកាសបិទអាកាសយានដ្ឋាន នឹងត្រូវអនុញ្ញាតឱ្យចូលក្នុងប្រទេសថៃបានប៉ុន្តែពួកគេនឹងត្រូវស្ថិតនៅក្រោមការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃនៅកន្លែងរដ្ឋបានកំណត់។

កែសម្រួលដោយ៖ ភារ៉ា 

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9106832