Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិធីការពារខ្លួនពីការឆ្លងវីរុសកូវីដ ១៩ នៅពេលដក-ដាក់ប្រាក់តាមទូ ATM

ការដក-ដាក់ប្រាក់នៅតាមទូ អេធីអឹម (ATM) របស់ធនាគារនីមួយៗគឺជាកន្លែងសាធារណៈដែលមានមនុស្សជាច្រើនបានប្រើប្រាស់ជារៀងរាល់ថ្ងៃ និងប្រតិបត្តិការ២៤ ម៉ោងតែម្តង។ ចំពោះការប្រតិបត្តិការជារៀងរាល់ថ្ងៃបែបនេះ មិនប្រាកដថាអត់មានមេរោគ ឬវីរុសផ្សេងៗដែលនៅជាប់នៅលើទូ ឬថវិកាដែលបានដកចេញ និងដាក់ចូលនោះទេ។

រូបតំណាង​

យោងតាមវេជ្ជបណ្ឌិត Susan Whittier អ្នកជំនាញផ្នែកមីក្រូជីវសាស្រ្ត នៃមន្ទីរពេទ្យក្នុងទីក្រុងញូវយ៉ក ដែលជាមន្ទីពេទ្យផ្តល់សេវាសុខភាពល្អបំផុតមួយនៅសហរដ្ឋអាមេរិក បាននិយាយថា មេរោគនៃជំងឺរលាកផ្លូវដង្ហើម ឬកូវីដ ១៩ ងាយនឹងរីករាលដាលតាមរយៈលុយ ប្រសិនជាមានអ្នកផ្ទុកជំងឺនេះធ្លាប់បានប៉ះពាល់វា។

រូបតំណាង​

ដូច្នេះដើម្បីការពារខ្លួនពីហានិភ័យនៃការឆ្លងវីរុសកូវីដ ១៩ និងបាក់តេរីផ្សេងៗ សូមធ្វើតាមការណែនាំទាំងអស់នេះ៖

– មុនពេលទៅទូ អេធីអឹម ដើម្បីដក-ដាក់ប្រាក់ អ្នកត្រូវពាក់ម៉ាស់ មានទឹកជែល និងអាល់កុលដែលជាសម្ភារចាំបាច់ផ្ទាល់ខ្លួននៅពេលចេញទៅក្រៅ និងលាងសម្អាតការពារដៃក្នុងអំឡុងកូវីដ ១៩នេះ  

– ចៀសវាងមិនឱ្យប៉ះពាល់ប៊ូតុងនៅលើទូ ATM ដោយដៃផ្ទាល់ទេ គួរតែប្រើកន្សែង ឬក្រដាសជូតមាត់ទ្រាប់ដៃដើម្បីអនុវត្តប្រតិបត្តិការនេះ។​ បន្ទាប់ពីប្រើប្រាស់រួច អ្នកគួរតែត្រូវបោះចូលក្នុងធុងសម្រាមភ្លាមៗ 

រូបតំណាង

– បន្ទាប់ពីដកប្រាក់រួច អ្នកត្រូវលាងដៃជាមួយទឹកអាល់កុល ឬជែលលាងដៃជាដើម។ កុំយកដៃប៉ះជាមួយភ្នែកច្រមុះ និងមាត់ប្រសិនជាមិនបានលាងសម្អាតបានត្រឹមត្រូវ

– រក្សាចម្ងាយអប្បបរមា ២ ម៉ែត្រ ពីអ្នកដទៃដែលនៅជុំវិញអ្នកក្នុងអំឡុងពេលដកប្រាក់

រូបតំំណាង

– ពេលត្រឡប់មកផ្ទះវិញសូមលាងដៃជាមួយសាប៊ូ និងទឹកអាល់កុល ឬជែលលាងដៃដើម្បីជៀសវាងការឆ្លងនៃវីរុសនេះ

– កាត់បន្ថយការចេញទៅក្រៅប្រសិនបើមិនចាំបាច់ ហើយគួរតែយល់ស្របទៅតាមបទបញ្ជារបស់រដ្ឋាភិបាលដែលបានចេញប្រកាសកន្លងមក ដើម្បីជាការទប់ស្តាត់នៃការរីករាលដាលនេះ។ 

លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា បាក់តេរីដែលអាចបង្កមានវីរុសនេះ មាននៅលើផ្ទៃទូ អេធីអឹម និងនៅលើកាតឥណទានជាដើម។ ដូច្នេះក្នុងអំឡុងពេលនេះ ដំណោះស្រាយដ៏ល្អមួយសម្រាប់អ្នកគឺគួរតែផ្ទេរប្រាក់ និងការទូទាត់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតវិញទើបជាជម្រើសល្អ៕ 

ប្រែសម្រួលដោយ៖ Seyha

from: https://tnaot.com/km/m/detail/article/9106295