Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្លាចអាមេរិកស្ទាក់ទិញម៉ាស់​តាមផ្លូវ អាល្លឺម៉ង់បញ្ជូនយន្ដហោះយោធាទៅដឹកផ្ទាល់

រដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានស្នើដល់កម្លាំងទាហានអាល្លឺម៉ង់ បញ្ជូនយន្តហោះដឹកជញ្ជូនយោធាទៅដឹកម៉ាស់​ និងបរិក្ខារពេទ្យ ក្រោយពេលម៉ាស់ជាង​២សែន ​ត្រូវបានអាមេរិកស្ទាក់ទិញ នៅតាមផ្លូវក្នុងតម្លៃខ្ពស់​ ជាង៣ដង ហើយឲ្យលុយនៅនឹងមុខ ដោយមិនចាំបាច់ត្រួតពិនិត្យទំនិញ​​អ្វីឡើយ។

អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ថា កម្លាំងទាហាន​នឹងទៅដឹកម៉ាស់តែម្តង ចៀសវាងហេតុការណ៍អាក្រក់ណាមួយកើតឡើង។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​អាល្លឺម៉ង់ លោកAndreas Geisel បានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិក ដែលបានស្ទាក់ទិញម៉ាស់​ 3M​ បម្រុងនាំពីចិនទៅកាន់អាល្លឺម៉ង់។ កន្លងមក ​ក៏មានករណីស្ទាក់ទិញម៉ាស់មួយយន្តហោះ ដឹកពីចិន ឆ្ពោះទៅកាន់ប្រទេសបារាំង​ដោយសង់លុយនៅនឹងកន្លែងតែម្តង។

ចាប់តាំងពីផ្ទុះកូវីដ-១៩នោះមក កម្លាំងទាហានអាល្លឺម៉ង់បានជួយដឹកជញ្ជូនបរិក្ខារពេទ្យ យកទៅចែកចាយ នៅទូទាំងប្រទេស ប៉ុន្តែអាល្លឺម៉ង់មិនដែលបញ្ជូនយន្តហោះទៅដឹកពីក្រៅប្រទេសនោះឡើយ។​ ប៉ុន្ដែនៅពេល​នេះ ​រដ្ឋាភិបាលបានស្នើឲ្យទៅដឹកនៅក្រៅប្រទេស បញ្ចៀសការដណ្តើមទំនិញដូចមុន។

សង្គ្រាមដណ្តើមម៉ាស់ការពារកូវីដ-១៩​ ធ្វើឲ្យស្ថានការណ៍កាន់តែ​អាក្រក់ទៅ​ៗ​ ហើយបច្ចុប្បន្នអាល្លឺម៉ង់ មានអ្នកឆ្លងកូវីដ១៩ ជាង៩៥ពាន់នាក់ ​​ស្លាប់ ជិត​១៥០០ ៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9106061